Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Sunday, August 5, 2018

ការសិក្សា និងស្នេហា សម្រាប់យុវ័យ

នៅពេលដែលយើងគិតទៅដល់ រឿងសិក្សា និងការស្រលាញ់ គឺជារឿងមួយដែលមនុស្សទូរទៅត្រូវតែឆ្លងកាត់ដោយជៀសពុំរួច ដោយគ្រាន់តែថា មានតិចនិងមានច្រើនតែប៉ុណ្ណេះ។
ពាក្យចាស់ខ្មែរបុរាណតែងតែយក មកនិយាយប្រាប់កូនចៅប្រុសថា«ស្រលាញ់ស្រី ខ្លីវិជ្ជា»។ ជាការពិតណាស់វាដូចអ្វីដែលបានលើកឡើងទៅតាមពាក្យទំនៀមនេះដែរ បើស្រលាញ់ស្រីក្នុងវ័យសិក្សា ពិតជាជៈផលអាក្រក់ច្រើនដល់យុវជន ព្រោះក្នុងអំឡុងពេលនោះ យុវជនត្រូវក្រេបជញ្ជក់ចំណេះដឹងអោយបានច្រើនជាជារឿងអ្វីទាំងអស់។ ប្រសិនមានការរំខានចិត្តណាមួយដែលជៈឥទ្ធិពលពីរឿងស្នេហា ធ្វើការសិក្សារបស់យុវជនទាំងនោះមានការធ្លាក់ចុះបន្តិចម្តងៗ យូរទៅវានិងប្រែក្លាយទៅជាទំលាប់ រៀនលេងចូល លេងគិតក្នុងការសិក្សា ហើយចាប់ផ្តើមគិតតែរឿងម្យ៉ាង គឺស្នេហាតែមួយមុខគត់ប៉ុណ្ណេះ។ រឿងទាំងនោះប្រហែលយើងទាំងអស់គ្នាបានជួបច្រើន ហើយនៅក្នុងសង្គមយុវវ័យ។ នាពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថា យុវ័យមានការហក់លតខ្ពស់ចូលទៅក្នុង វិស័យបច្ចេកវិទ្យា ជាពិសេសវិស័យទំាន់ទំនងសង្គម តាមរយៈ អ៊ីនធ័រនេត  មានដូច ហ្វេសបុក ឬកម្មវិធីជាច្រើនផ្សេងទៀត ជាហេតុធ្វើការទំនាក់ទំនងពិមនុស្សម្នាក់ទៅមនុស្សម្នាក់មានភាពងាយស្រួលច្រើន ជាជាងសម័យមុនផងដែរ ដូចនេះទំនាក់ទំនងជាដៃគូរ ឬគូរសង្សារ ក៏មានកាន់តែច្រើនឡើងដែរ។ ខ្ញុំនិយាយដូចនេះមិនមែនខ្ញុំចង់បន្ទោស ដល់បណ្តាញសង្គមដែលជាមួលហេតុ អោយការសិក្សាររបស់យុវជនធ្លាក់ចុះនោះទេ។ យើងដឹងស្រាប់តាមរយៈប្រវត្តិសាស្រ្ត សង្គម និងបទពិសោធន៍មួយចំនួន វត្ថុអ្វីក៍ដោយ ប្រៀបដូចអាវុធមុខពីរ ប្រសិនយើងប្រើត្រូវ វាគុណប្រយោជន៍ បើយើងប្រើខុសយើងទទួលបានគុណវិបត្តិពីវាដោយពុំដឹងខ្លួន ថាកំពុងតែរងគ្រោះពីឥទ្ធិពលរបស់វា។ ត្រលប់​​​មក​សេចក្តី​សេ្នហាក្នុងការសិក្សា ក៏មិនប្រាកដវារឿងអាក្រក់ទាំងអស់នោះដែរ តែវាមានអាក្រក់ច្រើនជារឿងល្អផងដែរ ពេលខ្លះស្នេហាអាចផ្លាស់ប្តូរមនុស្សម្នាក់ក្លាយជាមនុស្សថ្មីមួយទៀតដោយយើងនឹកស្មានពុំដល់។ ជាក់ស្តែង វាគ្រាន់តែឧទាហរណ៍ យុវជនម្នាក់គាត់ជាសិស្សម្នាក់ដែលធ្លាប់ជាសិស្សខ្សោយ ប្រែក្លាយជាសិស្សដែលមានការសិក្សាល្អបង្គួរម្នាក់ ដែលឥទ្ធិពល់នេះជៈមកពីការស្នេហា តែករណីនេះមានតិចតួចបំផុតពុំសូវមានជាលក្ខណៈទូទៅនោះទេ។ តាមពិតរឿងរ៉ាវស្នេហាគឺជាដំណាក់ការណាមួយនៃអាយុរបស់មនុស្ស។ មុនដល់ចំនុចនេះ(ស្នេហា) យើងត្រូវចោទសំណួរសួរខ្លួនយើងថាមានអ្វីខ្លះហើយឬនៅ? យើងត្រូវឆ្លងកាត់រឿងគ្រប់ដំណាក់ការ ការសិក្សា(ក្នុងកម្រឹតណាមួយ)​ ការងារ ភាពចាស់ទុំ...។ ការស្រលាញ់ ឬសេចក្តីស្នេហា មិនមែនជារឿងបង្កើតឡើងសម្រាប់ការសប្បាយមួយភ្លែត មួយថ្ងៃ មួយអាទិត្យ មួយខែ មួយឆ្នាំ តែជាការប្រើពេលមួយជីវិតជាមួយដៃគូរស្នេហារបស់យើង។ ដូចនេះយើត្រូវទាមទារអោយមានការទទួលខុសត្រូវច្រើន។ ដើម្បីទទួលខុសត្រូវលើសេចក្តីស្រលាញ់ ឬស្នេហា មនុស្សទូទៅត្រូវមានមានទំនួលខុសត្រូវជាចាំបាច់លើខ្លួនឯងជាមុនសិន ហើយសួរថាទំនយលខុសត្រូវនោះជាអ្វីមនុស្សម្នាក់ប្រាកដជាដឹង ព្រោះអីវាមានបែបផែនទៅតាមមនុស្សមួយចំនួនផងដែរ។
សូក្រាតក៏បានលើកឡើងពីរឿងការស្រលាញ់ និងសេចក្តីស្នេហាមកនិយាយដែរ សេចក្តីស្រលាញ់ និងសេចក្តីស្នេហា គឺមានជាប់មនុស្សតាំងពីពេលមនុស្សបានចាប់កំណើតមកលើផែនដីនេះមកម្លេះ នេះជាសេចក្តីស្នេហាដែលកើតចេញពីការស្រលាញ់របស់ម្តាយដែលស្រលាញ់កូន ហើយបន្ទាប់មកទៀតគឺការស្រលាញ់ចំពោះបងប្អូន មិត្តភក្តិ និងមួយទៀតគឺសេចក្តីស្នេហាមិត្ត១០០ឆ្នាំ ដែលវាអាចធ្វើមានការប្រែប្រួលដល់ សេចក្តីស្នេហា មុនៗ។

សរុបជារូមសេចក្តីស្រលាញ់ពិតជាមានសារៈសំខាន់សំរាប់មនុស្សទូទៅ គ្មានអ្នកអាចជៀសផុតបានឡើយ ប៉ុន្តែយុវជន មុនត្រូវដើរដល់ដំណាក់ការមានស្នេហា ត្រួវសួរខ្លួនឯងអោយបានច្រើនដងសិន ថាពេលឥឡូវនេះខ្លួនឯងអាចទទួលខុសត្រូវលើខ្លួនឯងបានឬនៅ ស្នេហាប្រៀបដូចអម្រែកដែលស្ពាយហើយគ្មានថ្ងៃដាក់ចុះ តែបើយើងដាក់ចុះមានន័យថាយើងបានធ្លាក់ខ្លួនបរាជ័យហើយពិបាកស្រោចស្រង់មកវិញខ្លាំងណាស់​។ ដូចនេះយើងត្រូវប្រើវាហើយប្រើប្រាស់ផលប្រយោជន៍របស់ ហើយរក្សាវាកុំអោយធ្លាក់ចូលភាពអន្តរាយ ព្រោះវាអាចនាំមានការវិនាសដល់ខ្លួនឯងផងដែរ ជាពិសេសរឿងផ្លូវចិត្ត និងការបាក់ស្បាដ៕
---------------------------------------
ដោយ សាន សំណាង 
ឆ្នាំ២០១៨

0 comments:

Post a Comment