Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Saturday, August 4, 2018

រៀននិងអាននៅកន្លែងស្ងាត់ គិតយកគតិបណ្ឌិត

១. ពីមុនថ្ងៃច័ន្ទដល់សុក្រ គឺជាថ្ងៃធ្វើការរបស់ខ្ញុំ។ ថ្ងៃចុងសប្តាហ៍ គឺជាថ្ងៃសិក្សាស្រាវជ្រាវពាក់កណ្តាលនិងទៅស្រែពាក់កណ្តាល។
២. ខ្ញុំសង្កេតឃើញថាមនុស្សជាច្រើនមានចំណេះដឹង តែមិនមានមនុស្សច្រើនប៉ុន្មានទេដែលទទួលបានសេចក្តីសុខពីចំណេះដឹងដែលខ្លួនចេះ។ ចំណេះដឹងដែលពុំអាចផ្តល់សេចក្តីសុខដល់អ្នកចេះដឹងបាន គឺជាចំណេះដឹងដែលមិនស្ថិតនៅក្នុងលំដាប់ថ្នាក់ពាល់។
៣. ចំណេះដឹងដែលមិនស្ថិតក្នុងលំដាប់ថ្នាក់ពាល់ គឺប្រៀបប្រដូចនឹងចំណេះដឹងដោយគ្មានជ្រាបចូលជាចរិត (knowledge without character)។ ទ្រឹស្តីនេះ គឺជាអ្វីដែលមហាត្មៈគន្ធីលើកឡើង ដែលមានន័យថាចិត្តផ្សេងគំនិតផ្សេង (គំនិតក្នុងខួរក្បាលប្រាប់ថា សុខគឺធ្វើបែបនេះឬធ្វើបែបនោះ តែចិត្តធ្វើមិនបាន)។ តើត្រូវធ្វើបែបណាដើម្បីឱ្យចិត្តនិងគំនិតស្របគ្នា ឬទទួលបានចំណេះដឹងថ្នាក់ពាល់? ចិត្តនិងគំនិតស្របគ្នាពិតប្រាកដ គឺហៅថាគតិបណ្ឌិត ឬបញ្ញាញាណ (wisdom)។
៤. ព្រះពុទ្ធសម្តែងថា “ទៀនដែលគ្មានភ្លើងគឺឥតពន្លឺ ហើយមនុស្សដែលរស់នៅខ្វះការចំណេះដឹងចិត្តវិញ្ញាណ (spiritual knowledge) គឺឥតមានសេចក្តីសុខពិតឡើយ” ឬពេលខ្លះបើសុខ ក៏សុខបែបវង្វេង។ វិធីទី១ ក្នុងការទទួលបានចំណេះដឹងថ្នាក់ពាល់ គឺត្រូវបូកចំណេះដឹងជាមួយនឹងការអនុវត្តន៍ជាក់ស្តែង។ វិធីទី២ គឺត្រូវរៀនដោយប្រើសមាធិខ្ពស់។
៥. ក្នុងសាសនានីមួយៗ តែងតម្រូវឱ្យមនុស្សចេះធ្វើសមាធិ ចម្រើនភាវនា តាំងសតិ និងរៀបលំដាប់គំនិត...។ ពាក្យ “សមាធិ” (ការបកប្រែរបស់ព្រះពុទ្ធសាសនា) ក្នុងភាសាអង់គ្លេសគឺ “Meditation” ដែលមានន័យថាសញ្ជឹងគិត (ការបកប្រែរបស់គ្រីស្ទសាសនា) ប្រតិបត្តិគំនិត ត្រិះរិះពិចារណា តាមដាន ធ្វើសតិប្បដ្ឋាន ស្វែងយល់ គិតជ្រៅ។ល។ ចុងក្រោយ នៅពេលដែលចំណេះដឹងរបស់អ្នកចេះបានដឹងក្លាយទៅជាចំណេះដឹងថ្នាក់ពាល់ ឬចំណេះដឹងបានជ្រាបចូលទៅជាចរិតរួចហើយ (natural set) គឺជាពេលវេលាដែលសេចក្តីសុខសន្តិភាពពិតប្រាកដនៅជាមួយខ្លួនជានិច្ច។ រៀនដោយគិត អានដោយគិត រៀននិងអាននៅកន្លែងស្ងាត់ គិតយកគតិបណ្ឌិត៕
-----------------------------
ប្រភព៖សៀវភៅទស្សនប្រតិទិន៣៦៥ថ្ងៃ

0 comments:

Post a Comment