Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Saturday, August 4, 2018

មេដឹកនាំនិងទំនុកចិត្ត

១. នៅពេលនិយាយពីមេដឹកនាំ គឺត្រូវនិយាយពីភាពជាអ្នកដឹកនាំ។ នៅពេលនិយាយពីទំនុកចិត្ត គឺត្រូវនិយាយអំពីភាពជាអ្នកដឹកនាំ។ ភាពជាអ្នកដឹកនាំ គឺជាសិល្បៈ ហើយសិល្បៈគឺជាភាពបត់បែនតាមកាលៈទេសៈ។ ការកសាងភាពជាអ្នកដឹកនាំ ជាដំបូងត្រូវចេះកសាងអំណាចក្នុងខ្លួនជាមុនសិន។ លក្ខខណ្ឌអំណាចក្នុងខ្លួនរបស់មេដឹកនាំអាចជា ត្រូវតែជាមនុស្សសុចរិតទៀងត្រង់ ជាមនុស្សពូកែយុទ្ធសាស្រ្ត មានចំណេះដឹងជំនាញ ចេះចិត្តសាស្រ្ត ពូកែនិយាយ ចេះលើកទឹកចិត្ត អត់ធ្មត់ ជឿជាក់ មានទស្សនវិស័យ..។ល។

២. ធាតុទាំងអស់នេះ យើងអាចហៅថា “បារមី ឬជាគុណធម៌ ឬជា Vitures”។ មេដឹកនាំដាច់ខាតត្រូវមានគុណសម្បត្តិ និងគុណធម៌តូចៗទាំងនេះ ពីព្រោះវាជាគ្រឿផ្សំពិសេសសម្រាប់ការក្លាយខ្លួនទៅជាមេដឹកនាំ។ គោលដៅនៃគុណធម៌ទាំងនេះ គឺដើម្បីឆក់យកទំនុកចិត្ត និងជំនឿទុកចិត្តពីអ្នកដើរតាម (Trust)។ ជំនឿជាក់ គឺពិតជាសំខាន់ខ្លាំងណាស់។ ខ្ញុំបានចំណាយពេលខ្លះអានសៀវភៅស្តីពីភាពជាអ្នកដឹកនាំ។ ខ្ញុំមើលឃើញថា ស្ទើរតែគ្រប់សៀវភៅទាំងអស់សុទ្ធតែនិយាយពី “បញ្ហាទំនុកចិត្តក្នុងភាពជាអ្នកដឹនាំ”។

៣. ឈុតមួយនៅក្នុងខ្សែភាពភាគចិន “ចក្រភពឈីង” វៃយ៉ាង បានិយាយពីរឿងកែប្រែច្បាប់ថ្មីដោយលើយកបញ្ហា ៣យ៉ាង៖ ១. មនុស្សអនុវត្តច្បាប់ ហើយ២. ច្បាប់គ្មានការយោគយល់ មិនថាអ្នកមានអំណាច ឬប្រជារាស្រ្ត ឱ្យតែធ្វើខុស គឺមានទោសស្មើរនឹងប្រជារាស្រ្ត និង៣. ព្រះអង្គត្រូវជឿជាក់លើមន្រ្តីដែលអនុវត្តន៍ច្បាប់និងគោលនយោបាយថ្មី មិនចាញ់ឧបាយកល មិនឱ្យគេបំបែកបំបាក់ផ្ទៃបាន

៤. ត្រង់ចំណុចនេះ ទំនុកចិត្តរវាងគ្នានឹងគ្នា គឺសំខាន់ខ្លាំងជាទីបំផុត។ បើខាងណាមានភាពសង្ស័យចំពោះគ្នា គឺការងារធំដើរទៅមុខមិនរួចឡើយ។ មិនថាមេដឹកនាំនយោបាយ ឬដឹកនាំអង្គភាពណាឡើយ ឱ្យតែមិនអាចធ្វើឱ្យអ្នកដើរតាមជឿទុកចិត្តខ្លួនទេ គឺនឹងត្រូវស្លាប់កណ្តាលផ្លូវ។ ដូច្នេះហើយ ទើបមេដឹកនាំត្រូវរក្សាធាតុជាមនុស្សដែលមានគុណធម៌ឬបារមីក្នុងខ្លួនជាប់ជានិច្ច ពីព្រោះបើប្រហែសតែបន្តិច នឹងស្លាប់ខ្លួនតៃហោងដោយសារតែអ្នកដើរតាម។

៥. បញ្ហាទំនុកចិត្តនេះ មិនថាតែរឿងដឹកនាំស្ថាប័ន ឬសង្គមឡើយ បើមេដឹកនាំប្លន់ទំនុកចិត្តពីប្រជារាស្រ្ត គឺពិបាកស្រោចស្រង់ខ្លាំងណាស់។ អ្នកដើរតាមខ្លះ នៅតែដើរតាម តែដើរតាមដោយពុំចេញពីចិត្ត ឬដើរតាមដោយសារតែជាប់ប្រយោជន៍ប៉ុនណោះ។ ឧ. ក្នុងសង្គមមួយ គេវាស់សមត្ថភាពរបស់មេដឹកនាំតាមរយៈការអភិវឌ្ឍន៍សង្គម យុត្តិធម៌សង្គម នីតិរដ្ឋ (ច្បាប់នៅលើក្រដាសនិងការអនុវត្តន៍ច្បាប់ជាក់ស្តែង ត្រូវតែស្របគ្នា) ព្រមទាំងភាពស្មោះត្រង់របស់មេដឹកនាំ។ មេដឹកនាំត្រូវឱ្យទំនុកចិត្ត តែពុំមែនឱ្យការបោកប្រាស់ឡើយ

____
ប្រភពអត្ថបទ៖ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ
ប្រភពរូបភាព៖ http://drwipe.com/wp-content/uploads/2015/06/Colorful-hands-unity-togetherness-teamwork-000052896340_Medium-683x1024.jpg

0 comments:

Post a Comment