Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Wednesday, August 8, 2018

#ស៊ីជិនពីងអំពីការរៀននិងគិត

១. “រៀនដោយពុំបានប្រើខួរក្បាលគិត គឺជារឿងខាតពេលវេលា ហើយគិតដោយពុំបានរៀន គឺជារឿងគ្រោះថ្នាក់”។

២. រៀនដោយពុំប្រើខួរក្បាលគិត គង់អាចខុស ហើយខុសព្រោះដោយសារតែកាលៈទេសៈ។ ទ្រឹស្តីគ្រាន់តែជាអក្សរ ឬជាគំនិតនិយម តែនៅពេលអនុវត្តជាក់ស្តែង គឺត្រូវស្ទាបស្ទង់កាលៈទេសៈជាក់ស្តែង។ គិតដោយពុំបានរៀន គឺជាភាពស្រពិចស្រពិលពុំច្បាស់លាស់ និងគ្មានគោលការណ៍ត្រឹមត្រូវ។ មនុស្សល្ងង់ពុំមែនដោយសារតែអប្បបញ្ញានោះទេ តែដោយសារខ្វះការអប់រំ។ មនុស្សកើតមកដូចគ្នា តែការអប់រំធ្វើឱ្យមនុស្សខុសគ្នា ពីព្រោះតែឱកាសនៃការទទួលបានការអប់រំ គឺពុំស្មើគ្នាឡើយ។

៣. គោលគំនិតរបស់ស៊ី ជិនពីង គឺតម្រូវឱ្យយុវជននិងប្រជាជនដាច់ខាតត្រូវតែជាអ្នករៀន និងត្រូវតែជាអ្នកគិត ពីព្រោះការរៀនគឺប្រៀបដូចជាការប្រឹងប្រែងអ៊ំទូកបញ្ជ្រាសទឹកដោយគ្មានថ្ងៃដែលខ្សែទឹកនាំទូកវិលថយក្រោយ។ ប៉ុន្តែ ការរៀនដោយពុំគិត គឺប្រៀបដូចជាមនុស្សខ្វាក់ជិះសេះ ដោយមើលពុំឃើញអនាគតខាងមុខ។ ទស្សនៈស៊ី ជិនពីង មានលក្ខណៈស្រដៀងនឹងទស្សនៈរបស់ខុង ជឺ ដែលថា “បើបណ្តោយឱ្យជនណាម្នាក់រៀនដោយ
គ្មានការគិត គឺជាការខាតពេលវេលា ហើយបើឱ្យជននោះគិតដោយគ្មានការរៀន គឺជាការខាតបង់ធនធានមនុស្ស”។

៤. និយាយរួម និយាយដោយខ្លី និយាយដោយសរុបអំពីទស្សនៈខាងលើគឺចង់បង្ហាញថាត្រូវប្រឹងរៀន ហើយក៏ត្រូវប្រឹងគិតនូវអ្វីដែលបានមកពីការរៀនដែរ ពីព្រោះការរៀនដែលនាំឱ្យបែកគំនិត គឺរៀនគិត រៀនសង្ស័យ រៀនឆ្ងល់ រៀនបង្កើតអ្វីដែលថ្មី និងរៀនដោយពុំមែនចាំតែទន្ទេញសុទ្ធដូចសេក (វិជ្ជាខ្លះតម្រូវឱ្យទន្ទេញច្រើនជាងគិត)។ ទស្សនៈគំនិតណាមួយត្រូវ ឬខុស គឺអាស្រ័យលើកាលៈទេសៈជាក់ស្តែង។ គំនិតមនុស្សអតីតកាលខ្លះ ពុំអាចប្រើការបានក្នុងកាលៈទេសៈបច្ចុប្បន្នទេ។

៥. ដូច្នេះ វាត្រូវការឱ្យអ្នករៀនចេះច្នៃប្រឌិតកែខៃបន្ថែមខ្លះ។ ដើម្បីកែខែគំនិតឱ្យប្រើការបន្តបាន លុះត្រាតែអ្នករៀនចេះគិត គិតដោយឈរលើស្ថានភាពជាក់ស្តែង គិតដោយឈរលើប្រយោជន៍ជាក់ស្តែង និងគិតដោយមានទស្សនវិស័យត្រឹមត្រូវ។ តើហេតុអ្វីរៀនដោយពុំបានប្រើប្រាស់ខួរក្បាលគិត គឺជារឿងគ្រោះថ្នាក់? មនុស្សដែលយល់ថាខ្លួនឯងចេះ គឺមានអញ និងមានអស្មិមានះពេញខ្លួន។ ការសាបព្រោះចំណេះដឹង សាបព្រោះចំណេះដឹងចំមនុស្សអាក្រក់ និងសាបព្រោះចំណេះដឹងដោយពុំរើសយកមនុស្សល្អ គឺប្រៀបដូចជាការសាបព្រោះគ្រោះភ័យ និងព្យុះភ្លៀងដល់សង្គមទាំងមូល៕

“To study without thinking is a waste. To think without studying is dangerous.” – Xi Jinping

______
*សង្ខេបខ្លឹមសារខ្លះចេញពីសៀវភៅបរទេស “ស៊ីជិន ពីង វិលទៅរកគំនិតអ្នកប្រាជ្ញអតីតកាល”

ប្រភព៖ឡាំ លីម

0 comments:

Post a Comment