Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Saturday, August 4, 2018

យុវជនជ្រុលនិយម

១. មនុស្សដែលមានចំណេះដឹង មើលទៅខ្លាំងគួរឱ្យកោត តែមនុស្សដែលមានចរិតលក្ខណៈមានសីលធម៌ ចេះគោរពឱ្យតម្លៃអ្នកដទៃ មើលទៅគួរឱ្យគោរពបំផុត។ មនុស្សដែលមានការអប់រំខ្ពស់ តែគ្មានចរិតជាមនុស្សខ្ពង់ខ្ពស់ គ្មានសីលធម៌ខ្ពង់ខ្ពស់ គ្មានគុណធម៌ខ្ពង់ខ្ពស់ គ្មានមនុស្សធម៌ខ្ពង់ខ្ពស់ គឺមិនអាចយកប្រើការបានឬបម្រើសង្គមបានឡើយ។
២. នេះមានន័យថា “ស៊ូល្ងង់ប្រសើរជាងមានចំណេះខុស ស៊ូល្ងង់ប្រសើរជាងមានចំណេះគ្មានសីលធម៌ ស៊ូល្ងង់ប្រសើរជាងចេះដោយគ្មានភាពជាមនុស្ស។ តើអ្វីទៅជា “ភាពជាមនុស្ស”? មិនថាយុវជនក្នុងនយោបាយក្តី ឬយុវជនធម្មតាក្តី ឬមនុស្សប្រភេទណាក្តី បុគ្គលដែលអាចក្លាយជាមនុស្សទៅបាន លុះត្រាតែចេះស្គាល់តម្លៃជាមនុស្សរបស់ដទៃសិន។
៣. នៅក្នុងរឿងនយោបាយ យុវជនអវិជ្ជា១ យុវជនចេះខុស១ យុវជនគ្មានសីលធម៌១ យុវជនគ្មានគុណធម៌១ យុវជនពុំចេះគោរពតម្លៃអ្នកនយោបាយដទៃ១ គឺជាប្រភេទយុវជនជ្រុលនិយម បង្កហិង្សាពាក្យសម្តី ដែលអាចឈានទៅដល់ការបែកបាក់សង្គម។ តាមទស្សនៈរបស់ទស្សនវិទូនៃអទេវនិយម “មនុស្សប្រភេទនេះ គឺគ្រាន់តែជាឧបករណ៍នយោបាយរបស់អ្នកនយោបាយគគ្រិចប៉ុនណោះ”។
៤. យុវជនដែលស្រឡាញ់សង្គម គឺត្រូវស្រឡាញ់ការអប់រំ។ យុវជនដែលយល់ពីនយោបាយពិតប្រាកដ គឺដឹងពីតម្លៃនៃការអប់រំ ប្រឹងរៀន ដុះខាត់ខ្លួនឯង និងបង្ហាញលក្ខណៈជាមនុស្សចេះគោរពអ្នកនយោបាយដទៃ។ មានចំណេះដឹងគឺល្អ តែបើចេះវិជ្ជាដែលអាចបង្រួបបង្រួមមនុស្សឱ្យសាមគ្គីគ្នា គឺល្អជាង។ សង្គមដែលគ្មានយុវជនមានសីលធម៌ គឺប្រៀបដូចជាសង្គមឆ្កែចចក។
៥. ជាយុទ្ធសាស្រ្ត ក្នុងស្ថានភាពវឹករ បើគ្រប់គ្រងស្ថានភាពពុំបានទេ គឺយើងត្រូវចេះគ្រប់គ្រងខ្លួនឯង។ ក្នុងស្ថានភាពសង្គមបែកបាក់ គឺត្រូវការយុវជនដែលចេះបង្រួបបង្រួមផ្សះផ្សា។ បញ្ហានៃភាពជ្រុលនិយមរបស់យុវជនក្នុងនយោបាយ គឺដោយសារតែអំណាចនៃក្បាលមេក្រូ និងមនោគមវិជ្ជានយោបាយ។ បើគ្រាន់តែមានទឹកចិត្តស្រឡាញ់ជាតិនិងចង់ជួយសង្គម ហេតុអ្វីត្រូវឈ្លោះគ្នា មើលងាយគ្នា និងវាយប្រហារឌឺដងដាក់គ្នា? ការបណ្តុះគំនិតអប់រំខុសដល់យុវជន គឺជាការសាបព្រោះគ្រោះកាចដល់សង្គម។
៦. ចង់ស្អប់អ្នកនយោបាយ តែមិនត្រូវស្អប់ ចង់ស្រឡាញ់អ្នកនយោបាយ តែពុំបង្ហាញថាស្រឡាញ់។ រឿងគ្រប់យ៉ាងគួរគិតលើប្រយោជន៍រួមនៃការសាមគ្គីជាធំ តែពុំមែនប្រើអារម្មណ៍និយមជាធំឡើយ។ យុវជនឆ្លាតធ្វើឱ្យសង្គមរីកចម្រើន តែយុវជនឆោតគឺជាឧបករណ៍នយោបាយ។ យុវជនឆ្លាតជាញញួរសម្រាប់ដំតម្រង់អ្នកនយោបាយ តែយុវជនឆោតជាដែកគោលសម្រាប់ឱ្យអ្នកនយោបាយដំតាមចិត្ត៕
______
*ទស្សនៈក្នុងរូបភាពនេះ បានដកស្រង់ចេញពីសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ

0 comments:

Post a Comment