Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Thursday, August 9, 2018

មេដឹកនាំដែលអាចគ្រប់គ្រងយុវជនបាន គឺអាចគ្រប់គ្រងអនាគតសង្គមជាតិទាំងមូលបាន

១. “មេដឹកនាំដែលអាចគ្រប់គ្រងយុវជនបាន គឺអាចគ្រប់គ្រងអនាគតសង្គមជាតិទាំងមូលបាន។”

២. ព្រះពុទ្ធសម្តែងទ្រឹស្តីយុទ្ធសាស្រ្តមួយគឺ “រស់ដោយបញ្ញា”។ តើទ្រឹស្តី “រស់ដោយបញ្ញា” គឺមានន័យដូចម្តេច? រស់ដោយបញ្ញា គឺមានន័យថាចិត្តល្អ គឺត្រូវចិត្តល្អប្រកបដោយបញ្ញា ធ្វើជាមនុស្សឆ្លាត គឹត្រូវចេះឆ្លាតប្រកបដោយបញ្ញា ឬបើល្ងង់ ក៏ត្រូវល្ងង់ដោយបញ្ញាដែរ។ បញ្ញានេះសំខាន់ខ្លាំងណាស់ ពីព្រោះចិត្តល្អខ្វះបញ្ញា គឺស្លាប់ ឬឆ្លាតខ្វះបញ្ញា គឺត្រូវស្លាប់។

៣. រឿងនយោបាយសង្គម គឺជារឿងឆ្នាំងបាយប្រជាជន និងអនាគតជាតិ តែជាតិជាយុវជនមានបញ្ញា ពុំគួរធ្វើជាឧបករណ៍នយោបាយរបស់ជនណាឡើយ។ ខ្ញុំសង្កេតឃើញចរន្តមេដឹកនាំនយោបាយភាគច្រើនតែងព្យាយាមកគៀរយុវជនដោយបង្កើតក្រុមនេះ ឬបក្សនេះ។ ពេលដែលមានក្រុម ឬមានបក្សហើយ គេក៏ប្រើប្រាស់បក្សដែលខ្លួនមានឬក្រុមដែលខ្លួនមានមកប្រជល់គ្នាដូចមាន់។

៤. បរិបទបែបនេះ បើនិយាយក្នុងភាគយន្តចិនរឿងសាមគុកគឺហៅថា “ដើមសណ្តែកចេញពីឬសតែមួយ” ហើយបើនិយាយក្នុងភាគយន្តឥណ្ឌារឿងមហារតៈ គឺហៅថា “បងប្អូនកាប់ចាក់គ្នាឯងពីព្រោះតែអំណាច”។ ខ្ញុំធ្លាប់ឭថាមហាត្មៈ គន្ធី ពុំគាំទ្រវប្បធម៌បង្កើតអ្នកដើរតាមនិយមទេ តែនៅក្នុងសង្គមខ្លះដែលមេដឹកនាំភាគច្រើនជាប់ “អញនិយម” គឺហាក់បីដូចជាចង់បង្ហាញថាខ្លួនជាមេដឹកនាំ។

៥. មនុស្សដែលអាចគ្រប់គ្រងបច្ចុប្បន្នបាន គឺជាអ្នកដែលអាចគ្រប់គ្រងអតីតកាលបាន និងគ្រប់គ្រងអនាគតបាន។ ថ្ងៃនេះ ពេលនេះ គឺជារឿងដែលសំខាន់ខ្លាំងផុត។ យុវជនឆ្លាត គឺត្រូវចេះគ្រប់គ្រងចិត្តខ្លួនឯង ហ៊ាននិយាយការពិត តែកុំនិយាយការពារ។ រឿងខ្លះក្នុងសង្គម វាពុំអាចចេញពីរង្វងនៃការលះបង់បានឡើយ។ មានន័យថា និយាយការពិត គឺត្រូវគេស្អប់ (លះបង់ដោយកិត្តិយស) តែនិយាយការពារ គឺត្រូវអ្នកដទៃចូលចិត្ត (ទទួលសំណូកចិត្តសាស្រ្តដោយទុច្ចរិត)។ កុំភ្លេចសម្តីរបស់អ្នកប្រាជ្ញរូបវិទ្យា អាល់ប៊ឺត អាញស្តាញ ដែលថា “ឱ្យតែរារាំងផ្លូវគេ គង់នឹងគេរកវិធីធ្វើទុកមុកម្នេញយើង”៕

“He alone, who owns the youth, gain the future.” – Adolf Hitler

ប្រភព៖ ឡាំ លីម

0 comments:

Post a Comment