Search

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Sunday, August 26, 2018

មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ

១.មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ។ កុំព្យាយាមរស់នៅក្រោមឆន្ទៈអ្នកដទៃដោយងប់ងុល់ ឬដោយងើបមុខមិនរួច ពីព្រោះកាលណាបើងើបមុខមិនរួច គឺមើលភាពត្រឹមត្រូវ ឬភាពខុសឆ្គងរបស់បុគ្គលនោះមិនឃើញច្បាស់ឡើយ។ បើខ្ញុំបានធ្វើសេចក្តីល្អ ក៏ត្រឹមតែលើកតម្កើង “សេចក្តីល្អ” ទៅបានហើយ តែសូមកុំព្យាយាម “លើកតម្កើងខ្ញុំ” ពីព្រោះថ្ងៃណាមួយ ក្នុងនាមជាមនុស្សជាតិម្នាក់ គឺថាខ្ញុំនៅតែមានភាពជាមនុស្ស ដែលតែងតែមានការប្រែប្រួល និងជាប់ជំពាក់ដោយលោភៈ ទោសៈ និងមោហៈក្នុងខ្លួនជាដរាប។
មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ។ សេចក្តីល្អ គឺនៅតែជាសេចក្តីល្អ ហើយឥតប្រែប្រួលឡើយ តែមនុស្សគឺតែងប្រែប្
២. កុំព្យាយាមស្មោះស្ម័គ្រនឹងមេដឹកនាំណាម្នាក់ឱ្យសោះ តែត្រូវស្មោះត្រង់នឹងជាតិមាតុភូមិ។ មេដឹកនាំគឺជាមនុស្ស។ ដូច្នេះ មនុស្សគង់តែប្រែប្រួលដោយសារ តែភាពលោភលន់នឹងអំណាចក្នុងដៃឬសេចក្តីអំនួតនឹងអំណាច។ ក្នុងសង្គមគ្រួសារ ម្តាយគឺជាមាតាតូច តែជាតិមាតុភូមិ គឺជាមាតាធំ។ មាតាតូចអាចស្លាប់មួយពេល តែមាតាធំ បើស្លាប់គឺរលាយជាតិមាតុភូមិ។ យើងទាំងអស់គ្នារស់នៅបានមកដល់ថ្ងៃនេះ គឺមិនមែនដោយសារតែបាយមួយដុំដែលយើងញុំារាល់ថ្ងៃនោះទេ តែដោយសារប្រវត្តិសាស្ត្រនៃការយកជីវិតមកតស៊ូរបស់យុទ្ធជន និងបុព្វបុរសអតីតកាល។ ដូចគ្នាដែរ អនាគតអនុជនជំនាន់ក្រោយ នឹងបន្តជីវិតរស់នៅទៅបាន ក៏ប្រហែលជាដោយសារសកម្មភាពនៃការប្រឹងប្រែងរបស់យើងនៅថ្ងៃនេះដែរ។
៣. កុំរស់នៅក្រោមឆន្ទៈមនុស្សដទៃ តែត្រូវរស់ឱ្យតម្លៃសេចក្តីល្អ។ កុំស្ម័គ្រស្លាប់ដើម្បីមេដឹកនាំណាម្នាក់ឱ្យសោះ តែត្រូវស្មោះនឹងជាតិមាតុភូមិដែលជាមាតាធំ។ អនាគតអនុជនជំនាន់ក្រោយនឹងអាចរស់ឬស្លាប់ គឺដោយសារសកម្មភាពរបស់យើងនៅបច្ចុប្បន្ននេះ។ ជួយខ្លួនឯង ជួយគ្រួសារ ជួយមាតាធំ ហើយទាំងអស់នេះគឺជាគោលការណ៍នៃតួនាទីរបស់មនុស្សម្នាក់ក្នុងសង្គមមួយ។ ដើម្បីជួយខ្លួនឯងបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយគ្រួសារបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយសង្គមបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ការប្រឹងប្រែងមិននាំឱ្យយើងស្លាប់ទេ តែបើមិនប្រឹងរៀន ទើបឆាប់ស្លាប់។ ការប្រឹងប្រែងរៀន នឹងនាំមកនូវសេរីភាពខាងគំនិត ហើយជាគំនិតដែលអហិង្សាមិនឈ្លោះគ្នា និងសាមគ្គីជួយសង្គមឱ្យដើរទៅមុខ៕
____
អត្ថបទទាំងស្រុងចេញពីសៀវភៅ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ
ប្រភព៖ ឡាំ លីម

Friday, August 24, 2018

ទុកមនុស្សល្អកំទេចមនុស្សអាក្រក់ (ទ្រឹស្តីព្រះពុទ្ធសាសនាមហាយាន)

១. “មនុស្សអាក្រក់គួរតែត្រូវកំទេចចោល ហើយបញ្ញាជនគួរតែត្រូវគោរពលើកតម្កើង។ ចូរធ្វើខ្លួនជាមនុស្សស្មោះត្រង់ តែត្រូវចេះការពារមនុស្សល្អ”។
២. ព្រះរាជាខ្លាំង ត្រឹមមានឈ្មោះជាវីរបុរសរបស់ប្រទេស តែបញ្ញាជនរស់នៅក្នុងផែនដី បើទៅដល់ទីណា មានមនុស្សម្នារគោរពឱ្យតម្លៃគ្រប់ទីកន្លែង។ មនុស្សធម្មតារស់នៅគោរពច្បាប់ គោរពទម្លាប់ គោរពវប្បធម៌សង្គម តែបញ្ញាជនរស់នៅគ្មានជាប់ពាក់ព័ន្ធនឹងប្រព័ន្នច្បាប់សង្គម រស់នៅមិនរណបវប្បធម៌សង្គមណាមួយឡើយ។
៣. បុគ្គលប្រភេទនេះរស់នៅក្នុងសេចក្តីល្អដ៏ត្រឹមត្រូវ គោរពមនុស្សក្នុងនាមជាមនុស្ស តែពុំមែនគោរពឋានៈសង្គមរបស់មនុស្សទេ។ អ្នកក្រគោរពអ្នកមាន ដោយរំពឹងថាអ្នកមាននឹងផ្តល់ក្តីអាណិតអាសូរធ្វើទានខ្លះ។ មនុស្សអវិជ្ជាគោរពអ្នកចេះពីព្រោះតែគេមានចំណេះដឹង តែបញ្ញាជនគោរពអ្នកចេះពីព្រោះតែគេនោះមានសីលធម៌និងគុណធម៌។ នេះហៅថាបញ្ញាជនពិតប្រាកដ។
៤. បញ្ញាជនដឹងហេតុនៃសេចក្តីអាក្រក់ ស្គាល់ឬសគល់ដែលបង្កើតមនុស្សអាក្រក់។ ដូច្នេះ បញ្ញាជនដឹងថាគួរកំចាត់មនុស្សអាក្រក់ក្នុងកាលៈទេសៈណា ឬទុកឱកាសឱ្យមនុស្សអាក្រក់កែខ្លួនសិន។ ក្នុងទ្រឹស្តីពុទ្ធសាសនាមហាយាននេះ (Mahāyāna Buddhism) មានលក្ខណៈពុំព្រងើយកន្តើងនឹងសេចក្តីអយុត្តិធម៌ដែលបង្កឡើងដោយមនុស្សអាក្រក់ឡើយ។ បញ្ញាជនជាបុគ្គលស្អប់បាបនិងស្អប់ទង្វើអាក្រក់ តែវិធីកំចាត់ទង្វើអាក្រក់ គឺពុំមែនត្រូវប្រើវិធី អាក្រក់ជាងនោះទេ៕
“Harmful people should be tamed; The wise should be reverenced. Fill your treasury with honest deeds, and protect your fellow men.”
______
ទស្សនៈដកស្រង់ចេញពីសៀវភៅ “Elegant Sayings Dharma”
ប្រភព៖ឡាំ លីម

សាមកុកនិយម

១. យើងមិនអាចចាត់ទុកខ្លួនឯងជាអ្នកចេះ ឬជាអ្នកនិពន្ធ ឬជាអ្នកចិត្តសាស្រ្ត ឬជាអ្នកយុទ្ធសាស្រ្តបាន ដោយគ្រាន់តែអង្គុយសំកុកមើលរឿងសាមកុក រួចហើយចម្លងរឿងសាមកុកចូលសៀវភៅនោះទេ។ ឥរិយាបថអ្នកចេះពិតប្រាកដ ពុំវក់វីនឹងយុទ្ធសាស្រ្តបើកចំហទេ តែគេឱ្យតម្លៃលើសីលធម៌ គុណធម៌ ភាពស្មោះត្រង់ ហើយយុទ្ធសាស្រ្តប្រើតែជាមួយសត្រូវប៉ុនណោះ (ប្រទេសជិតខាង)។
២. អ្នកយុទ្ធសាស្រ្តពិតប្រាកដ គឺត្រូវអាថ៌កំបាំង ស្ងប់ស្ងៀម លាក់ចំណុចខ្លាំង លាក់ចំណុចខ្សោយរបស់ខ្លួន និងបង្ហាញតែអ្វីដែលខ្លួនមានចេតនាចង់ឱ្យមហាជនឃើញប៉ុនណោះ។ ក្នុងសង្គមដែលកំពុងតែបែកបាក់គ្នា យើងពុំគួរសរសេរអត្ថបទណាដែលបង្ហាញពីលក្ខណៈមិនទុកចិត្តគ្នា (ល្បិចកល ចរិតយុទ្ធសាស្រ្តខ្វះភាពស្មោះត្រង់ និងបាតដៃជាខ្នងដៃ) របស់ជាតិសាសន៍មួយឡើយ។
៣. ខ្ញុំតែងតែពិចារណានូវពាក្យមួយឃ្លាដែលថា “ស្លូតស្លាប់ វេចវេរមានភ័ព្វ […]”។ ខ្ញុំមានទស្សនៈយល់ស្របនឹងឡៅ ជឺ ដែលថា “បើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ក្នុងនាមយើងជាមនុស្ស គួររក្សាជំហរជាមនុស្សស្មោះត្រង់ជានិច្ចដែរ”។ បើទោះបីជាយើងបានកំពុងរស់នៅក្នុងសង្គមដែលមនុស្សមិនសូវទុកចិត្តគ្នាក៏ដោយ ក៏យើងនៅតែត្រូវរក្សាតម្លៃនៃភាពស្មោះត្រង់ជានិច្ច។
៤. វិស័យសិល្បៈ (ជាពិសេសចម្រៀង) បានកំពុងតែពង្វក់យុវជន ហើយយើងជាអ្នកសរសេរជំនាន់ថ្មី គួរតែមានទស្សនៈវិស័យមួយ ដែលផ្តោតសំខាន់ទៅលើប្រយោជន៍អនាគត បើទោះបីពេលនេះវេទនាបន្តិចក៏ដោយ។ យុទ្ធសាស្រ្តដែលសង្គមត្រូវការ គឺយុទ្ធសាស្រ្តបង្រួមមនុស្សឱ្យខ្លាំងទាំងអស់គ្នា មានប្រៀបទាំងអស់គ្នា តែពុំមែនយុទ្ធអញនិយម ឈ្នះម្នាក់ឯង និងខ្លាំងម្នាក់ឯងនោះទេ៕
..................................
ប្រភព៖ឡាំ លីម

មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ

១. មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ។ សេចក្តីល្អ គឺនៅតែជាសេចក្តីល្អ ហើយឥតប្រែប្រួលឡើយ តែមនុស្សគឺតែងប្រែប្រួលជានិច្ច។ កុំព្យាយាមរស់នៅក្រោមឆន្ទៈអ្នកដទៃដោយងប់ងុល់ ឬដោយងើបមុខមិនរួច ពីព្រោះកាលណាបើងើបមុខមិនរួច គឺមើលភាពត្រឹមត្រូវ ឬភាពខុសឆ្គងរបស់បុគ្គលនោះមិនឃើញច្បាស់ឡើយ។ បើខ្ញុំបានធ្វើសេចក្តីល្អ ក៏ត្រឹមតែលើកតម្កើង “សេចក្តីល្អ” ទៅបានហើយ តែសូមកុំព្យាយាម “លើកតម្កើងខ្ញុំ” ពីព្រោះថ្ងៃណាមួយ ក្នុងនាមជាមនុស្សជាតិម្នាក់ គឺថាខ្ញុំនៅតែមានភាពជាមនុស្ស ដែលតែងតែមានការប្រែប្រួល និងជាប់ជំពាក់ដោយលោភៈ ទោសៈ និងមោហៈក្នុងខ្លួនជាដរាប។
២. កុំព្យាយាមស្មោះស្ម័គ្រនឹងមេដឹកនាំណាម្នាក់ឱ្យសោះ តែត្រូវស្មោះត្រង់នឹងជាតិមាតុភូមិ។ មេដឹកនាំគឺជាមនុស្ស។ ដូច្នេះ មនុស្សគង់តែប្រែប្រួលដោយសារ តែភាពលោភលន់នឹងអំណាចក្នុងដៃឬសេចក្តីអំនួតនឹងអំណាច។ ក្នុងសង្គមគ្រួសារ ម្តាយគឺជាមាតាតូច តែជាតិមាតុភូមិ គឺជាមាតាធំ។ មាតាតូចអាចស្លាប់មួយពេល តែមាតាធំ បើស្លាប់គឺរលាយជាតិមាតុភូមិ។ យើងទាំងអស់គ្នារស់នៅបានមកដល់ថ្ងៃនេះ គឺមិនមែនដោយសារតែបាយមួយដុំដែលយើងញុំារាល់ថ្ងៃនោះទេ តែដោយសារប្រវត្តិសាស្ត្រនៃការយកជីវិតមកតស៊ូរបស់យុទ្ធជន និងបុព្វបុរសអតីតកាល។ ដូចគ្នាដែរ អនាគតអនុជនជំនាន់ក្រោយ នឹងបន្តជីវិតរស់នៅទៅបាន ក៏ប្រហែលជាដោយសារសកម្មភាពនៃការប្រឹងប្រែងរបស់យើងនៅថ្ងៃនេះដែរ។
៣. កុំរស់នៅក្រោមឆន្ទៈមនុស្សដទៃ តែត្រូវរស់ឱ្យតម្លៃសេចក្តីល្អ។ កុំស្ម័គ្រស្លាប់ដើម្បីមេដឹកនាំណាម្នាក់ឱ្យសោះ តែត្រូវស្មោះនឹងជាតិមាតុភូមិដែលជាមាតាធំ។ អនាគតអនុជនជំនាន់ក្រោយនឹងអាចរស់ឬស្លាប់ គឺដោយសារសកម្មភាពរបស់យើងនៅបច្ចុប្បន្ននេះ។ ជួយខ្លួនឯង ជួយគ្រួសារ ជួយមាតាធំ ហើយទាំងអស់នេះគឺជាគោលការណ៍នៃតួនាទីរបស់មនុស្សម្នាក់ក្នុងសង្គមមួយ។ ដើម្បីជួយខ្លួនឯងបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយគ្រួសារបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយសង្គមបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ការប្រឹងប្រែងមិននាំឱ្យយើងស្លាប់ទេ តែបើមិនប្រឹងរៀន ទើបឆាប់ស្លាប់។ ការប្រឹងប្រែងរៀន នឹងនាំមកនូវសេរីភាពខាងគំនិត ហើយជាគំនិតដែលអហិង្សាមិនឈ្លោះគ្នា និងសាមគ្គីជួយសង្គមឱ្យដើរទៅមុខ៕
____
អត្ថបទទាំងស្រុងចេញពីសៀវភៅ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ

Tuesday, August 14, 2018

“សម្រាប់អ្នកឆ្លាត ជីវិតគឺជាសុបិន តែសម្រាប់អ្នកល្ងង់ ជីវិតគឺជាល្បែង។ សម្រាប់អ្នកមាន ជីវិតគឺជារឿងកំប្លែង តែសម្រាប់អ្នកក្រ ជីវិតគឺជាសោកនាដកម្ម”

“សម្រាប់អ្នកឆ្លាត ជីវិតគឺជាសុបិន តែសម្រាប់អ្នកល្ងង់ ជីវិតគឺជាល្បែង។ សម្រាប់អ្នកមាន ជីវិតគឺជារឿងកំប្លែង តែសម្រាប់អ្នកក្រ ជីវិតគឺជាសោកនាដកម្ម”។
មនុស្សឆ្លាត តែងមានបុព្វហេតុសម្រាប់ជីវិត តែសម្រាប់មនុស្សល្ងង់ តែងយកជីវិតទៅភ្នាល់ដូចល្បែង អាចចាញ់អាចឈ្នះ គ្មានគោលដៅច្បាស់លាស់ ហើយឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា។ អ្នកមានខ្លះ មានលុយរស់នៅដោយភាពហ៊ីហា ហឹកហ៊ាក សប្បាយដាច់បង្ហៀរ តែសម្រាប់អ្នកក្រខ្លះហូរញើសហូរឈាមស្ទើតែមិនរស់ ប្រឹងប្រែងរស់ដើម្បីកំដរភាពឈឺចាប់។
ជីវិតពេញលេញ មិនត្រូវការភាពល្បីល្បាញដោយសារតែភាពឆ្លាត មានចំណេះដឹងខ្ពស់ ឬមានលុយច្រើនទេ។ ប៉ុន្តែ តួនាទីជីវិតមនុស្សឆ្លាត គួរត្រូវចេះជួយមនុស្សល្ងង់ឱ្យផុតពីរណ្តៅអវិជ្ជា ហើយតួនាទីអ្នកមាន ក៏គួរតែបរិច្ចាគដល់អ្នកក្រខ្លះ។ លក្ខណៈមនុស្សពេញលេញ គឺចិត្ត គំនិត សម្តី ទង្វើ សកម្មភាព គឺតែងស្របគ្នា៕
Life is a dream for the wise, a game for the fool, a comedy for the rich, a tragedy for the poor. -Sholom Aleichem
--------------------------
ប្រភព៖ ឡាំ លីម

Monday, August 13, 2018

“យើងនឹងពុំអាចទៅដល់គោលដៅបានឡើយ បើសិនជាយើងរវល់តែចំណាយពេលយកដុំថ្មគប់សត្វឆ្កែដែលព្រុសយើង”

១. អារម្មណ៍ក្នុងចិត្តតែងប្រែប្រួលមិនទៀងពីមួយខណៈទៅមួយខណៈ។ យើងតែងនាំគ្នានិយាយថា “មនុស្ស១០ ចិត្ត១០” តែខ្ញុំយល់ថា “ពេលខ្លះ មនុស្ស១០ ចិត្ត១០០”។ មិនថាមនុស្សបែបណាទេ ឱ្យតែគ្មានគោលការណ៍ គឺហៅថាមនុស្សប្រើអារម្មណ៍។
២. សុខក៏ដោយសារចិត្ត ទុក្ខក៏ដោយសារចិត្ត តែមនុស្សខ្លាំងពិតប្រាកដ គិតគោលការណ៍ជាធំ។ ព្រះពុទ្ធសម្តែងថា “ចិត្តជាប្រធាន”។ ចង់ឈ្នះមនុស្សម្នាក់ ត្រូវសម្លាប់ចិត្ត។ ចង់ឈ្នះសង្គមមួយ ត្រូវធ្វើឱ្យចិត្តមនុស្សក្នុងសង្គមវក់វី វង្វេង ភ្លេចខ្លួន សប្បាយដាច់បង្ហៀរ ទុក្ខផ្តាច់សង្ខារ។
៣. មិនថាក្នុងរឿងនយោបាយ ឬក្នុងរឿងបុគ្គលទេ ជោគជ័យពិតប្រាកដ គឺមើលគោលដៅជាធំ តែពុំមែនចាប់អារម្មណ៍រឿងឥតបានការណ៍តាមផ្លូវទៅរកគោលដៅទេ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក វីនស្តុន ឆើឈីល (Winston Churchill) បានពោលថា “យើងនឹងពុំអាចទៅដល់គោលដៅបានឡើយ បើសិនជាយើងរវល់តែចំណាយពេលយកដុំថ្មគប់សត្វឆ្កែដែលព្រុសយើង”។
៤. ក្នុងលក្ខខណ្ឌយុទ្ធសាស្រ្ត បើខ្ញុំដឹងថាសត្រូវរបស់ខ្ញុំជាមនុស្សប្រើអារម្មណ៍ ខ្ញុំនឹងបង្កើតឆ្កែ១០០០ក្បាល ដើម្បីរំខានសត្រូវរបស់ខ្ញុំឱ្យវក់វីនឹងរឿងនេះ។ ចុងក្រោយខ្ញុំនឹងធ្វើឱ្យសត្រូវរបស់ខ្ញុំបរាជ័យឥតដល់គោលដៅដោយសារតែអារម្មណ៍។ មហាត្មៈ គន្ធី លើកឡើងពី “នយោបាយដោយគ្មានគោលការណ៍ ឬ Politics Without Principle”។ ខ្ញុំសង្កេតឃើញអ្នកនយោបាយខ្មែរខ្លះ ដូចជាខ្វះយុទ្ធសាស្រ្តស្រូបមនុស្ស ខ្វះភាពជាអ្នកដឹកនាំ និងខ្វះគោលការណ៍។ បើត្រឹមតែត្រូវគេជេរពីរបីម៉ាត់ក៏ដកដាវដែរ នោះមិនចាត់ទុកថាអ្នកក្លាហានទេ។
៥. យុវជនខ្មែរគួរតែរៀនគ្រប់គ្រងអារម្មណ៍នេះ ដោយកុំរំជើបរំជួលតាមព្រឹត្តិការណ៍ដែលគេបង្កើតឡើង តែត្រូវផ្តោតសំខាន់តែទៅការងារដែលចាំបាច់។ ការងារចំបាច់សម្រាប់អ្នកខ្សោយ គឺប្រឹងរៀន។ ការងារចាំបាច់សម្រាប់អ្នកចេះ គឺផ្សព្វផ្សាយចំណេះដឹងពិត៕
____
ប្រភព៖ ឡាំ លីម

Thursday, August 9, 2018

ទស្សនវិទូក្រិច សូក្រាត ធ្លាប់និយាយថា “ម្តាយខ្ញុំជាឆ្មបសម្រាលកូន ហើយខ្ញុំជាឆ្មបបង្កើតគំនិត”

១. អ្នកនិពន្ធ វីល្លៀម ស្ហេកស្ពៀរ (William Shakespeare) ធ្លាប់បានលើកឡើងថា “គំនិត គឺជាអ្នកគ្រប់គ្រងពិភពលោកទាំងមូល”។ អំណាចនៃគំនិត គឺវាអានុភាពធំបំផុតរហូតដល់គ្មាននរណាម្នាក់អាចបដិសេធបានឡើយ។ ពីយុគសម័យមួយទៅយុគសម័យមួយ ទស្សនវិទូ សេដ្ឋវិទូ សង្គមវិទូ សាសនវិទូ ឬក្រុមអ្នកប្រាជ្ញទាំងអស់សុទ្ធតែជាអ្នកបង្កើតគំនិតថ្មីៗជានិច្ច។ ទស្សនវិទូក្រិច សូក្រាត ធ្លាប់និយាយថា “ម្តាយខ្ញុំជាឆ្មបសម្រាលកូន ហើយខ្ញុំជាឆ្មបបង្កើតគំនិត”។ យើងអាចចោទជាសំនួរសួរបន្តថា “តើមានអ្វីក្នុងលោកដែលអស្ចារ្យជាង ខ្លាំងជាង និងមានអានុភាពជាងគំនិត?” សំនួរនេះ ព្រះពុទ្ធបានបង្ហាញថា “ចិត្ត គឺជាប្រធាន”។ ចិត្តជាប្រធាន គឺមានន័យថាគ្រប់យ៉ាងក្នុងលោក គឺគ្រប់គ្រងដោយ “ចិត្ត”។ ចិត្តមានអំណាចខ្លាំងបំផុត ពីព្រោះចិត្តមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងគំនិតដែលមានក្នុងខួរក្បាល។ តើគំនិតនិយម និងជាក់ស្តែងនិយម វាមានសម្ព័ន្ធភាពនឹងគ្នាបែបណា?

២. ខ្មែរយើងតែងនិយាយថា “គិតមុនគូ” ឬមានន័យថាមុននឹងធ្វើអ្វីមួយ គឺត្រូវចេះគិតមុខគិតក្រោយសិន។ គិតដោយពុំបានធ្វើ គឺហៅថាទ្រឹស្តីនិយម ឬគំនិតនិយម តែបើធ្វើដោយពុំបានគិតវិញ គឺស្មើនឹងបរាជ័យ។ បើយោងតាមទ្រឹស្តីរបស់ ភីទ័រ ដ្រាក់ឃ័រ (Peter F. Drucker) ដែលជាបិតាផ្នែកវិជ្ជាគ្រប់គ្រងបានអះអាងថា “ការធ្វើដែលត្រឹមត្រូវ គឺត្រូវតែជាសកម្មភាពដែលនាំឱ្យទទួលបាននូវលទ្ធផលល្អប្រកបដោយប្រសិទ្ធិភាព”។ តើឃ្លានេះមានអត្ថន័យបែបណា? បើមានចំណេះ តែមិនធ្វើ គឺស្មើនឹងបរាជ័យ។ បើបានធ្វើ តែពុំបានជោគជ័យ គឺស្មើនឹងបរាជ័យ។ បើបរាជ័យ គឺស្មើនឹងគ្មានលទ្ធផល។ បើបានធ្វើហើយ តែបែរជាគ្មានលទ្ធផល គឺស្មើនឹងមិនបានធ្វើដូចគ្នាដែរ (មួយតំបរ និងបួន)។ បើធ្វើ គឺត្រូវធ្វើឱ្យទទួលលទ្ធផលល្អ តែបើធ្វើដោយទទួលលទ្ធផលបរាជ័យដដែល គួរចាំបាច់ធ្វើល្អប្រសើរជាង។ គំនិតដែលអាចប្រើបាន គឺត្រូវតែគំនិតដែលអាចអនុវត្តបាន។ ការអនុវត្តន៍ដែលអាចយកជាការបាន លុះត្រាតែជាការអនុវត្តន៍ដែលនាំមកនូវលទ្ធផលជោគជ័យនិងមានប្រសិទ្ធិភាព៕

................................
ប្រភព៖ ឡាំ លីម

បើគ្មានសេចក្តីប្រឹងប្រែងក្នុងងការសិក្សាទេ មនុស្សគង់មិនអាចរីកចម្រើនសមត្ថភាពនិងគតិបណ្ឌិតបានឡើយ

១. “
បើគ្មានសេចក្តីប្រឹងប្រែងក្នុងងការសិក្សាទេ មនុស្សគង់មិនអាចរីកចម្រើនសមត្ថភាពនិងគតិបណ្ឌិតបានឡើយ។ បើគ្មានមហិច្ឆតាក្នុងជីវិតទេ មនុស្សគង់ពុំអាចសម្រេចដល់សេចក្តីប៉ងប្រាថ្នាបានឡើយ”។

២. ទស្សនវិទូក្រិចបុរាណពោលថា “ចំណេះដឹង គឺជាគុណធម៌”។ ចំណេះវិជ្ជាជ្រៅជ្រះ គឺនឹងធ្វើឲ្យមនុស្សខ្លាចនូវសេចក្តីអគុណធម៌។ មនុស្សដែលមានការយល់ដឹងនូវសច្ចៈនេះ គឺពុំងាយប្រព្រឹត្តនូវអកុសលកម្មឡើយ។ មនុស្សសាមញ្ញដែលមានការអប់រំពុំដល់ចំណុចកំពូល គឺតែងប្រព្រឹត្តកុសលនិងអកុសលលាយឡំគ្នា តែវិញ្ញូជន បើត្រឹមតែអាចរស់មានជីវិត គេពុំធ្វើឲ្យកម្មអាក្រក់រុំវិញ្ញាណឡើយ។ មាគ៌ាទៅកាន់ចំណេះដឹងគឺការអប់រំ ហើយការអប់រំពុំមែនត្រឹមតែរៀននៅសាលានោះទេ តែវាត្រូវបូកនឹងការសិក្សាសង្កេតពីដំណើរជីវិតប្រចាំថ្ងៃផងដែរ។

៣. ជោគជ័យកើតចេញពីប្រឹងរៀន។ ការរៀនដោយត្រឹមត្រូវ គឺត្រូវរៀនដោយយកចិត្តទុកដាក់បំផុត។ ការយកចិត្តទុកដាក់រៀន ត្រូវកើតចេញពីចិត្តដែលមានសន្តិភាព ឬចិត្តស្ងប់ដែលចេះអត់ធ្មត់។ ជីវិតរស់នៅក្នុងសេចក្តីអត់ធ្មត់ដ៏ខ្លាំងបំផុត គឺពុំមែនជាជីវិតមនុស្សធម្មតាទេ តែវាជាលក្ខណៈជីវិតរបស់វិញ្ញូជន និងអ្នកប្រាជ្ញ។ វិញ្ញូជននិងអ្នកប្រាជ្ញ តែងរស់នៅបែបសាមញ្ញ តែពុំមែនបណ្តោយខ្លួនសាមញ្ញដូចជនធម្មតាឡើយ។ បណ្តាំរបស់ជូកឺ លៀង ទុកសម្រាប់កូនប្រុស គឺបានបង្ហាញជូនយ៉ាងច្បាស់ថា “ការសិក្សាពុំមែនជាមុខរបបរកស៊ីឡើយ តែវាជាមាគ៌ាគុណធម៌ដែលវិញ្ញូជនត្រូវតែស្វែងរក”។

៤. មនុស្សធម្មតា រៀនដើម្បីតែរស់ តែមនុស្សដែលមានចិត្តជាអ្នកប្រាជ្ញ គឺរស់ដើម្បីរៀន។ រៀនដើម្បីតែរស់ គឺមានន័យថា មិនមែនយកការសិក្សាធ្វើជាមុខរបបរតែម៉្យាង ទេ ឬយកការសិក្សាធ្វើជាកំាជណ្តើរឡើងទៅយកឋានៈ បុណ្យសក្តិ តួនាទី និងកត្តិយសក្នុងសង្គម។ ពេលមានឋានៈ មានតួនាទីក្នុងសង្គម អ្នករៀនធម្មតានឹងប្រុងបូមយកប្រយោជន៍។ ប៉ុន្តែ រៀនដោយមានទស្សនវិស័យ ហើយជាទស្សនវិស័យដែលអ្នកជំនាន់ក្រោយអាចយកជាគំរូតាមបាន។ សម្បកក្រៅ មើលទៅជាអ្នករៀនដែលមានស្រោមមុខជាអ្នកមានគុណធម៌និយម តែធាតុពិត គឺបម្រើតែចិត្តអញនិយមប៉ុនណ្ណោះ

“Without hard work, one can never improve ability and wisdom; without great ambition, one can never make achievements.”
________
*សង្ខេបចេញពីសៀវភៅបរទេស “ស៊ី ជិនពីង វិលទៅរកគំនិតអ្នកប្រាជ្ញអតីតកាល”

ប្រភព៖ ឡាំ លីម

ស៊ី ជិនពីង លើកឡើងថា “រដ្ឋណាដែលខ្សោយ គង់ពុំមានទំនាក់ទំនងអន្តរជាតិខ្លាំងបានឡើយ


១. ស៊ី ជិនពីង លើកឡើងថា “រដ្ឋណាដែលខ្សោយ គង់ពុំមានទំនាក់ទំនងអន្តរជាតិខ្លាំងបានឡើយ”។

២. មនុស្សអន់ គង់ត្រូវគេមើលងាយ។ អ្នកក្រ គង់ត្រូវគេជិះជាន់។ មនុស្សល្ងង់ គង់ត្រូវគេប្រមាថ។ ក្នុងច្បាប់ធម្មជាតិ “បើសភាវៈខ្សោយមានច្រើន គង់ឈ្នះសភាវៈខ្លាំងដែលមានតិច។ បើសភាវៈអាក្រក់មានច្រើន គង់ឈ្នះសភាវៈល្អដែលមានតិច។”ដូច្នេះ ចូរយើងពុំគួរឆ្ងល់ថា ហេតុអ្វីបែបនេះ ឬហេតុអ្វីបែបនោះ? តាមពិត វាជាលក្ខណៈរបស់ធម្មជាតិ ពីព្រោះមនុស្សក្នុងធម្មជាតិប្រៀបដូចជាឆ្កែចចកនឹងគ្នា។ ខ្លាំង គឺឈ្នះ ហើយខ្សោយ គឺចាញ់។ ចាញ់ជាចោរ ហើយឈ្នះជាស្តេច។

៣. ក្នុងប្រទេសមួយដែលប្រជាជនទាមទាររកយុត្តិធម៌ពីប្រទេសជិតខាង គឺជារឿងផ្ទុយពីហេតុផល និងច្បាប់ធម្មជាតិ។ នយោបាយកាបរទេស គឺជាទំនាក់ទំនងដែលគិតពីប្រយោជន៍ជាធំ តែពុំមែនគុណធម៌ សីលធម៌ ឬការយល់យោគចំពោះប្រទេសទន់ខ្សោយណាមួយឡើយ។ គ្មានមិត្ត គ្មានសត្រូវ តែមានតែប្រយោជន៍។ គ្មានខុស គ្មានត្រូវ តែមានតែប្រយោជន៍។ គ្មានល្អ គ្មានអាក្រក់ តែមានតែប្រយោជន៍។ គ្មានគុណធម៌ គ្មានគុណធម៌ តែមានតែប្រយោជន៍។

៤. ប្រវត្តិសាស្រ្តចារឹកទុកតែឈ្មោះអ្នកខ្លាំងប៉ុណ្ណោះ។ អ្នកខ្លាំង នឹងត្រូវបានគេរៀនសូត្រតាម និងយកទុកជាគំរូ។ អ្នកខ្សោយ បើស្លាប់ គឺគ្មានអ្វីត្រូវចងចាំឡើយ ពីព្រោះឈ្មោះជាអ្នកចាញ់ គឺវាបង្ហាញពីលក្ខណៈអន់រួចទៅហើយ។ ត្រឡប់ទៅអតីតកាល មិនថាស្តេចខ្មែរ ស្តេចម៉ុងហ្គូល ឬអធិរាជណាមួយឡើយ គឺធ្វើសង្គ្រាមដោយគ្មានគិតពីគុណធម៌ ឬសីលធម៌ឡើយ។ ប៉ុន្តែ គេតែងនិយាយពីរឿងឈ្នះ និយាយពីរឿងលទ្ធផលជាធំ (result-based) តែពុំមែនហេតុផលដោះសារជាធំឡើយ (reason-based)។ បើនិយាយក្នុងបរិបទសាសនា ស្តេចមហាអំណាចមួយអង្គៗ គឺជាអ្នកសាងបាបខ្លាំងបំផុត។

៥. កុំឈឺចាប់ដោយសារតែគេពុំបានផ្តល់់តម្លៃសំខាន់ដល់យើង តែសំខាន់យើងត្រូវប្រឹងប្រែងធ្វើខ្លួនឯងឱ្យមានតម្លៃ និងក្លាយទៅជាអ្នកខ្លាំងសិន។ ពេលដែលយើងខ្លាំង គ្រប់គ្នាមិនថាមនុស្សល្អ ឬមនុស្សអាក្រក់ទេ គឺនឹងត្រូវក្លាយទៅជាមិត្តរបស់យើង ពីព្រោះអ្នកដែលជាសត្រូវរបស់យើង នឹងងាកមកគោរពឱ្យតម្លៃ គោរពកោតក្រែង នៅពេលដែលគេប្រឹងវាយយើងមិនស្លាប់។ យើងមិនស្លាប់ គឺមិនមែនដោយសារតែការអាណិតអារសូរលើកលែងរបស់នរណាម្នាក់ឡើយ តែយើងមិនស្លាប់ គឺដោយសារតែគេវាយយើងមិនស្លាប់ ឬដោយសារតែយើងខ្លាំងរឹងមាំ។ បើចង់ជួយសង្គមឱ្យរឹងមាំ លុះត្រាតែយើងជាជនសង្គមក្លាយទៅជាអ្នកខ្លាំងសិន។ សង្គមឈឺ ពុំអាចយកយុវជនដែលមានជំងឺមកព្យាបាលឱ្យជាសះស្បើយបានឡើយ៕

“Weak states have no power in international relations.”

_______
*សង្ខេបខ្លឹមសារខ្លះចេញពីសៀវភៅបរទេស “ស៊ី ជិនពីង វិលទៅរកគំនិតអ្នកប្រាជ្ញអតីតកាល”
ប្រភព៖ឡាំ លីម

មេដឹកនាំដែលអាចគ្រប់គ្រងយុវជនបាន គឺអាចគ្រប់គ្រងអនាគតសង្គមជាតិទាំងមូលបាន

១. “មេដឹកនាំដែលអាចគ្រប់គ្រងយុវជនបាន គឺអាចគ្រប់គ្រងអនាគតសង្គមជាតិទាំងមូលបាន។”

២. ព្រះពុទ្ធសម្តែងទ្រឹស្តីយុទ្ធសាស្រ្តមួយគឺ “រស់ដោយបញ្ញា”។ តើទ្រឹស្តី “រស់ដោយបញ្ញា” គឺមានន័យដូចម្តេច? រស់ដោយបញ្ញា គឺមានន័យថាចិត្តល្អ គឺត្រូវចិត្តល្អប្រកបដោយបញ្ញា ធ្វើជាមនុស្សឆ្លាត គឹត្រូវចេះឆ្លាតប្រកបដោយបញ្ញា ឬបើល្ងង់ ក៏ត្រូវល្ងង់ដោយបញ្ញាដែរ។ បញ្ញានេះសំខាន់ខ្លាំងណាស់ ពីព្រោះចិត្តល្អខ្វះបញ្ញា គឺស្លាប់ ឬឆ្លាតខ្វះបញ្ញា គឺត្រូវស្លាប់។

៣. រឿងនយោបាយសង្គម គឺជារឿងឆ្នាំងបាយប្រជាជន និងអនាគតជាតិ តែជាតិជាយុវជនមានបញ្ញា ពុំគួរធ្វើជាឧបករណ៍នយោបាយរបស់ជនណាឡើយ។ ខ្ញុំសង្កេតឃើញចរន្តមេដឹកនាំនយោបាយភាគច្រើនតែងព្យាយាមកគៀរយុវជនដោយបង្កើតក្រុមនេះ ឬបក្សនេះ។ ពេលដែលមានក្រុម ឬមានបក្សហើយ គេក៏ប្រើប្រាស់បក្សដែលខ្លួនមានឬក្រុមដែលខ្លួនមានមកប្រជល់គ្នាដូចមាន់។

៤. បរិបទបែបនេះ បើនិយាយក្នុងភាគយន្តចិនរឿងសាមគុកគឺហៅថា “ដើមសណ្តែកចេញពីឬសតែមួយ” ហើយបើនិយាយក្នុងភាគយន្តឥណ្ឌារឿងមហារតៈ គឺហៅថា “បងប្អូនកាប់ចាក់គ្នាឯងពីព្រោះតែអំណាច”។ ខ្ញុំធ្លាប់ឭថាមហាត្មៈ គន្ធី ពុំគាំទ្រវប្បធម៌បង្កើតអ្នកដើរតាមនិយមទេ តែនៅក្នុងសង្គមខ្លះដែលមេដឹកនាំភាគច្រើនជាប់ “អញនិយម” គឺហាក់បីដូចជាចង់បង្ហាញថាខ្លួនជាមេដឹកនាំ។

៥. មនុស្សដែលអាចគ្រប់គ្រងបច្ចុប្បន្នបាន គឺជាអ្នកដែលអាចគ្រប់គ្រងអតីតកាលបាន និងគ្រប់គ្រងអនាគតបាន។ ថ្ងៃនេះ ពេលនេះ គឺជារឿងដែលសំខាន់ខ្លាំងផុត។ យុវជនឆ្លាត គឺត្រូវចេះគ្រប់គ្រងចិត្តខ្លួនឯង ហ៊ាននិយាយការពិត តែកុំនិយាយការពារ។ រឿងខ្លះក្នុងសង្គម វាពុំអាចចេញពីរង្វងនៃការលះបង់បានឡើយ។ មានន័យថា និយាយការពិត គឺត្រូវគេស្អប់ (លះបង់ដោយកិត្តិយស) តែនិយាយការពារ គឺត្រូវអ្នកដទៃចូលចិត្ត (ទទួលសំណូកចិត្តសាស្រ្តដោយទុច្ចរិត)។ កុំភ្លេចសម្តីរបស់អ្នកប្រាជ្ញរូបវិទ្យា អាល់ប៊ឺត អាញស្តាញ ដែលថា “ឱ្យតែរារាំងផ្លូវគេ គង់នឹងគេរកវិធីធ្វើទុកមុកម្នេញយើង”៕

“He alone, who owns the youth, gain the future.” – Adolf Hitler

ប្រភព៖ ឡាំ លីម

Wednesday, August 8, 2018

តើសេចក្តីស្រឡាញ់គឺជាអ្វី? តើអ្វីជានិយមន័យពិតនៃសេចក្តីស្រឡាញ់?


តើសេចក្តីស្រឡាញ់គឺជាអ្វី? តើអ្វីជានិយមន័យពិតនៃសេចក្តីស្រឡាញ់?

១. ស្រឡាញ់គឺលះបង់ ហើយស្រឡាញ់ដោយមិនលះបង់ គឺស្រឡាញ់បែបអាត្មានិយម។ និយមន័យពិតនៃសេចក្តីស្រឡាញ់តាមបែបធម្មជាតិ តាមបែបលទ្ធិសាសនា តាមបែបទស្សវិជ្ជា សុទ្ធតែបង្ហាញថាស្រឡាញ់គឺជាការលះបង់។ ហេតុអ្វីខ្ញុំត្រូវសរសេរពីរឿងស្រឡាញ់?

២. ស្រឡាញ់ គឺជាអារម្មណ៍ចេញពីបេះដូង ហើយបេះដូងតែងមានហេតុផលរបស់បេះដូង ដែលចំណេះដឹងថ្នាក់ហេតុផលខួរក្បាលពាល់មិនត្រូវ។ មនុស្សដែលយល់ពីសេចក្តីស្រឡាញ់ពិតប្រាកដ គឺត្រូវមានចំណេះដឹងក្នុងខួរក្បាលត្រឹមត្រូវ ហើយបេះដូងត្រូវធ្លាប់បានលត់ដំអារម្មណ៍យ៉ាងជ្រាលជ្រៅ។ អ្នកខ្លះ រៀនសូត្រជ្រៅជ្រះ អាចចេះនិយាយនូវពាក្យស្រឡាញ់ថាជាការលះបង់ តែការពិតអារម្មណ៍ដែលពុំធ្លាប់លត់ដំ ពុំអាចសម្របខ្លួនទៅតាមទ្រឹស្តីរបស់ខួរក្បាលបានឡើយ។ ហេតុអ្វីខ្ញុំត្រូវសរសេរពីរឿងស្រឡាញ់?

៣. ស្រឡាញ់ គឺលះបង់ ហើយលះបង់ខ្លួនដើម្បីមនុស្សដែលខ្លួនស្រឡាញ់មានសុភមង្គល។ ការកំណត់និយមន័យនៃសេចក្តីស្រឡាញ់ខុស គឺស្មើនឹងរស់នៅពេញដោយសេចក្តីវង្វេងឈឺចាប់ និងចេញមិនផុតពីមនោសញ្ជេតនាអវិជ្ជមាន។ ក្នុងសង្គម បើស្នេហាមនុស្សប្រុសស្រីមានលក្ខណៈបែបណា ក៏ឆ្លុះបញ្ជុំាងពីសេចក្តីស្រឡាញ់សង្គមបែបនោះដែរ។ បើស្នេហាគឺជារឿងអាត្មានិយម នោះការស្រឡាញ់សង្គមក៏ជារឿងស្រឡាញ់បែបអាត្មានិយមដែរ។ ស្រឡាញ់ពិត គឺ “ឲ្យ” តែស្រឡាញ់បែបអាត្មានិយម គឺចាំតែ “ទទួល”។ បើយើងស្រឡាញ់សង្គម តើយើងត្រូវឲ្យអ្វីខ្លះដល់សង្គម?

៤. យុវជនដែលមិនចេះលេបក្រួសខ្លះក្នុងរឿងស្នេហា គង់នឹងគេចមិនផុតពីវដ្តសង្សាឈឺចាប់ឡើយ។ តើហេតុអ្វីត្រូវលេបក្រួស? វដ្តសង្សាឈឺចាប់កើតឡើងលើយុវជនបែបណា ក៏ជាសញ្ញាបង្ហាញពីភាពមិនទៅមុខរបស់សង្គម។ រវល់តែវង្វេង និងឈឺចាប់រឿងមនោសញ្ជេតនាអវិជ្ជមាន គ្មានពេលវេលាឯណាគិតរឿងចំណេះដឹងខួរក្បាលទេ។ ទម្រាំនឹងជំងឺស្នេហានេះជាសះស្បើយ គឺត្រូវការពេលច្រើនណាស់។

៥. យើងមិនគួរស្តីបន្ទោសមនុស្សដែលក្បត់យើងឡើយ តែយើងត្រូវប្រើជីវិតរបស់ខ្លួនទាំងអស់ដើម្បីបង្កើតសង្គមមួយ ដែលមនុស្សទាំងអស់គ្នាចេះស្មោះត្រង់នឹងគ្នា។ មនុស្សម្នាក់អាចបោះបង់យើងចោល តែយើងមិនត្រូវបោះបង់មនុស្សទាំងអស់គ្នាក្នុងសង្គមចោលឡើយ។ រឿងឈឺចាប់ខ្លះ សម្តីបរិយាយមិនអស់ឡើយ៕

...............................
ប្រភព៖ ឡាំ លីម

#ស៊ីជិនពីងអំពីការរៀននិងគិត

១. “រៀនដោយពុំបានប្រើខួរក្បាលគិត គឺជារឿងខាតពេលវេលា ហើយគិតដោយពុំបានរៀន គឺជារឿងគ្រោះថ្នាក់”។

២. រៀនដោយពុំប្រើខួរក្បាលគិត គង់អាចខុស ហើយខុសព្រោះដោយសារតែកាលៈទេសៈ។ ទ្រឹស្តីគ្រាន់តែជាអក្សរ ឬជាគំនិតនិយម តែនៅពេលអនុវត្តជាក់ស្តែង គឺត្រូវស្ទាបស្ទង់កាលៈទេសៈជាក់ស្តែង។ គិតដោយពុំបានរៀន គឺជាភាពស្រពិចស្រពិលពុំច្បាស់លាស់ និងគ្មានគោលការណ៍ត្រឹមត្រូវ។ មនុស្សល្ងង់ពុំមែនដោយសារតែអប្បបញ្ញានោះទេ តែដោយសារខ្វះការអប់រំ។ មនុស្សកើតមកដូចគ្នា តែការអប់រំធ្វើឱ្យមនុស្សខុសគ្នា ពីព្រោះតែឱកាសនៃការទទួលបានការអប់រំ គឺពុំស្មើគ្នាឡើយ។

៣. គោលគំនិតរបស់ស៊ី ជិនពីង គឺតម្រូវឱ្យយុវជននិងប្រជាជនដាច់ខាតត្រូវតែជាអ្នករៀន និងត្រូវតែជាអ្នកគិត ពីព្រោះការរៀនគឺប្រៀបដូចជាការប្រឹងប្រែងអ៊ំទូកបញ្ជ្រាសទឹកដោយគ្មានថ្ងៃដែលខ្សែទឹកនាំទូកវិលថយក្រោយ។ ប៉ុន្តែ ការរៀនដោយពុំគិត គឺប្រៀបដូចជាមនុស្សខ្វាក់ជិះសេះ ដោយមើលពុំឃើញអនាគតខាងមុខ។ ទស្សនៈស៊ី ជិនពីង មានលក្ខណៈស្រដៀងនឹងទស្សនៈរបស់ខុង ជឺ ដែលថា “បើបណ្តោយឱ្យជនណាម្នាក់រៀនដោយ
គ្មានការគិត គឺជាការខាតពេលវេលា ហើយបើឱ្យជននោះគិតដោយគ្មានការរៀន គឺជាការខាតបង់ធនធានមនុស្ស”។

៤. និយាយរួម និយាយដោយខ្លី និយាយដោយសរុបអំពីទស្សនៈខាងលើគឺចង់បង្ហាញថាត្រូវប្រឹងរៀន ហើយក៏ត្រូវប្រឹងគិតនូវអ្វីដែលបានមកពីការរៀនដែរ ពីព្រោះការរៀនដែលនាំឱ្យបែកគំនិត គឺរៀនគិត រៀនសង្ស័យ រៀនឆ្ងល់ រៀនបង្កើតអ្វីដែលថ្មី និងរៀនដោយពុំមែនចាំតែទន្ទេញសុទ្ធដូចសេក (វិជ្ជាខ្លះតម្រូវឱ្យទន្ទេញច្រើនជាងគិត)។ ទស្សនៈគំនិតណាមួយត្រូវ ឬខុស គឺអាស្រ័យលើកាលៈទេសៈជាក់ស្តែង។ គំនិតមនុស្សអតីតកាលខ្លះ ពុំអាចប្រើការបានក្នុងកាលៈទេសៈបច្ចុប្បន្នទេ។

៥. ដូច្នេះ វាត្រូវការឱ្យអ្នករៀនចេះច្នៃប្រឌិតកែខៃបន្ថែមខ្លះ។ ដើម្បីកែខែគំនិតឱ្យប្រើការបន្តបាន លុះត្រាតែអ្នករៀនចេះគិត គិតដោយឈរលើស្ថានភាពជាក់ស្តែង គិតដោយឈរលើប្រយោជន៍ជាក់ស្តែង និងគិតដោយមានទស្សនវិស័យត្រឹមត្រូវ។ តើហេតុអ្វីរៀនដោយពុំបានប្រើប្រាស់ខួរក្បាលគិត គឺជារឿងគ្រោះថ្នាក់? មនុស្សដែលយល់ថាខ្លួនឯងចេះ គឺមានអញ និងមានអស្មិមានះពេញខ្លួន។ ការសាបព្រោះចំណេះដឹង សាបព្រោះចំណេះដឹងចំមនុស្សអាក្រក់ និងសាបព្រោះចំណេះដឹងដោយពុំរើសយកមនុស្សល្អ គឺប្រៀបដូចជាការសាបព្រោះគ្រោះភ័យ និងព្យុះភ្លៀងដល់សង្គមទាំងមូល៕

“To study without thinking is a waste. To think without studying is dangerous.” – Xi Jinping

______
*សង្ខេបខ្លឹមសារខ្លះចេញពីសៀវភៅបរទេស “ស៊ីជិន ពីង វិលទៅរកគំនិតអ្នកប្រាជ្ញអតីតកាល”

ប្រភព៖ឡាំ លីម

“ការអាន ត្រូវតិចជាងការសមាធិ” សមាធិមានន័យថា “គិត”


គ្រូសមាធិឥណ្ឌាក្នុងយុគទំនើប និយាយថា “អានតិច តែត្រូវសមាធិឱ្យបានច្រើន ហើយនិងត្រូវសញ្ជឹងគិតដល់ព្រះជាម្ចាស់គ្រប់ពេលវេលា”។

១. ឃ្លាខាងលើគឺចង់មានន័យថា “ការអាន ត្រូវតិចជាងការសមាធិ”។ សមាធិមានន័យថា “គិត” ពីរចនាសម្ព័ន្ធចិត្តនិងកាយក្នុងខ្លួន ដោយស្វែងយល់ពីស្ថានភាពដោយឡែកក្នុងខ្លួន និងទំនាក់ទំនងរវាងអត្ថិភាពរបស់ខ្លួននិងធម្មជាតិក្នុងចក្រវាល។ “គិតដល់ព្រះជាម្ចាស់គ្រប់ពេលវេលា” គឺមានន័យថាត្រូវមានសតិដឹងខ្លួនជានិច្ច ពីព្រោះព្រះជាម្ចាស់គឺស្ថិតនៅក្នុងខ្លួនមនុស្ស។ ឧ. បើខឹង ត្រូវដឹងថាខឹង។ បើសប្បាយ ត្រឹមតែដឹងថាសប្បាយ។ បើទុក្ខ ត្រឹមដឹងថាទុក្ខ។ សតិដឹងបែបនេះ វាធ្វើឱ្យគ្មានការសោយអារម្មណ៍។ នៅពេលដែលគ្មានការសោយអារម្មណ៍ ចិត្តនេះឈានដល់កម្រិតចិត្តសន្តិភាព ឬនិព្វានក្នុងខ្លួនមនុស្ស ឬមានថាមពលពាល់ត្រូវធាតុព្រះក្នុងខ្លួន។ គិតដល់ព្រះ គឺគិតពីព្រះរហូតស្គាល់ព្រះ ឬគិតពីខ្លួនឯងរហូតដល់ស្គាល់ខ្លួនឯពិតប្រាកដ។

២. ការអានសៀវភៅបានច្រើន គឺល្អបានត្រឹមតែពាក់កណ្តាលប៉ុនណោះ។ ពាក់កណ្តាលទៀតនៃភាពល្អអំពីការអាន គឺត្រូវប្រើការគិតឱ្យបានច្រើន។ លើសពីល្អ គឺត្រូវអានត្រូវសៀវភៅល្អ ពីព្រោះមិនមែនឱ្យតែសៀវភៅ សុទ្ធតែល្អទាំងអស់នោះទេ។ សៀវភៅល្អព្យាបាលសង្គម តែសៀវភៅអាក្រក់គឺបំពុលសង្គម។ នេះជាបញ្ហាកខ្វល់ដែលអ្នកសរសេរនិងអ្នកនិពន្ធ ត្រូវគិតគូរប្រុងប្រយ័ត្នចំពោះសំនេររបស់ខ្លួន។ អក្សរមួយឃ្លា និងសម្តីមួយម៉ាត់ គឺជាអ្នកឆ្លាក់ខួរក្បាលមនុស្ស។ តើអ្វីទៅជាសៀវភៅល្អ?

៣. គំនិតអ្នកអានដែលគិតបានត្រឹមតែ ០ដឺក្រេ គឺឱ្យតែសៀវភៅគឺល្អទាំងអស់។ គំនិតអ្នកអានដែលគិតបានត្រឹមតែ ១៨០ដឺក្រេ ឱ្យតែបានអាន គឺសុទ្ធតែល្អទាំងអស់។ គំនិតអ្នកអានដែលគិតបាន ៣៦០ដឺក្រេ គឺត្រូវតែអានសៀវភៅ អានសៀវភៅដែលល្អ ហើយចេះបន្សុទ្ធចំណេះដឹងចេញពីសៀវភៅ។ ការបន្សុទ្ធចំណេះដឹង គឺអ្នកអានត្រូវសិក្សាស្វែងយល់ពីបរិបទសង្គម ប្រវត្តិសាស្រ្តសង្គម ស្ថានភាពចិត្តសាស្រ្ត ស្ថានភាពសង្គមវិជ្ជា វប្បធម៌សង្គម និងស្វែងយល់ពីប្រវត្តិអ្នកនិពន្ធ។ វិធីនេះ គឺជាវិធី “Reading Smart” តែពុំមែនជាវិធី “Reading Hard” ទេ។ អ្នកចេះអានពិតប្រាកដ គឺជាមនុស្សជោគជ័យពិតប្រាកដ។

៤. ល្បាយ ៤យ៉ាងដើម្បីរស់នៅក្នុងភាពជាមនុស្សពេញលេញ (Whole person)៖ ១. រូបរាងកាយមានសុខភាពល្អ - Body (ត្រូវការការហាត់ប្រាណជាប្រចាំ - to live)។ ២. ខួរក្បាលមានទស្សនវិស័យ - Mind (ត្រូវការការសិក្សាជាប្រចាំ - to learn)។ ៣. បេះដូងត្រូវមានចំណង់វិជ្ជមាន - Heart (ត្រូវការបំពេញដោយសេចក្តីស្រឡាញ់បរិសុទ្ធ - to love)។ ៤. ចិត្តវិញ្ញាណត្រូវបន្សល់ទុកនូវស្នាដៃសម្រាប់មនុស្សជំនាន់ក្រោយ - Spirit (ត្រូវការមានសម្បជញ្ញៈ ឬសតិដឹង និងប្រឹងសាងសេចក្តីល្អ - to leave a legacy)។

៥. ថ្វីត្បិតតែជោគជ័យមិនមែនមាននិយមន័យដូចគ្នាតែមួយ តែជោគជ័យដែលពិតប្រាកដបំផុត នៅជីវិតចុងក្រោយបំផុតគឺ៖ ១. រាងកាយស្លាប់តាមធម្មជាតិ។ ២. ខួរក្បាលមានចំណេះដឹងត្រឹមត្រូវ (មិនមែនជាចំណេះដឹងបែបសម្រាម)។ ៣. បេះដូងពេញដោយសេចក្តីស្រឡាញ់។ ៤. បន្សល់ទុកកេរ្តិ៍ឈ្មោះល្អ និងកេរ្តរ៍មរតកសម្រាប់មនុស្សជំនាន់ក្រោយ។ ក្នុងចំណោមមេដឹកនាំដែលខ្ញុំស្គាល់ទាំងអស់ ខ្ញុំបានឃើញ លី ក្វាន់យូ គឺជាមនុស្សដែលស្ទើរតែក្លាយទៅជាបុគ្គលពេញលេញបំផុត។ ពេញលេញដោយសារទី១ រស់បាន ៩១ឆ្នាំ។ ទី២ ខួរក្បាលពេញដោយចំណេះដឹងត្រឹមត្រូវ។ ទី៣ បេះដូងហូរហៀរដោយក្តីស្រឡាញ់ចំពោះមនុស្ស។ ទី៤ បានបន្សល់ស្នាដៃជាច្រើនសម្រាប់ប្រជាជនខ្លួន៕

“Read a little. Meditate more. Think of God all the time.” - Paramahansa Yogananda

________
៤) 8th Habit: From Effectiveness to Greatness, by Stephen R. Covey

ប្រភព ៖ឡាំ លីម

ខុងជឺ និយាយថា “ចិត្តអំណត់ គឺជាអំណាច”


១. ការលើកលែងចំពោះមនុស្សដែលពុំគួរលើកលែង គឺជាសេចក្តីមេត្តាមួយ។ ការអត់ធ្មត់ចំពោះរឿងដែលពុំគួរអត់ធ្មត់ គឺជារឿងដ៏ឈឺចាប់ខ្លោចផ្សាបំផុតមួយ។ ប៉ុន្តែ មានរឿងដែលឈឺចាប់ជាងនេះ គឺពេលយើងធ្លាក់ខ្លួន កុំថាឡើយមានបុគ្គលចិត្តល្អណាម្នាក់មកជួយលើកទឹកចិត្តយើងដោយស្មគ្រចិត្ត តែបែរជាមានតែអ្នកមកជាន់ពន្លិចយើងថែមទៅវិញ។ 

២. មេដឹកនាំផ្តាច់ការអ៊ីត្លែរនិយាយពុំខុសទេដែលថា “ពិភពលោកទាំងមូល ពុំអភ័យលើកលែងទោសដល់អ្នកទន់ខ្សោយឡើយ”។ ខ្មែរយើងនិយាយថា “ចុះទឹកក្រពើ ឡើងលើខ្លា ចូលព្រៃបន្លារ ចូលផ្សារប៉ូលីស”។ រឿងអាក្រក់កើតឡើងផ្ទួនៗគ្នា។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏យើងអាចឈ្នះបាន គឺឈ្នះដោយអំណាចនៃការចេះទ្រាំអត់ធ្មត់។ ខុងជឺ និយាយថា “ចិត្តអំណត់ គឺជាអំណាច”។ ការអត់ធ្មត់ វាជារឿងដ៏ជូចត់បំផុត តែផ្លែផ្កានៃសេចក្តីអត់ធ្មត់ គឺមានរសជាតិផ្អែម។ ប្រវត្តិសាស្រ្តបានបង្ហាញថា “រឿងដែលអស្ចារ្យទាំងអស់ គឺជាផលិតផលនៃការអត់ធ្មត់ ខាំមាត់សង្កត់ចិត្ត និងតស៊ូយ៉ាងខ្លាំង”។

៣. ចូរយើងធ្វើជាមនុស្សដែលខ្លាំង។ មនុស្សពីរនាក់មានសមត្ថភាពដូចគ្នា តែបើអ្នកណាពូកែអត់ធ្មត់ខ្លាំងជាងតែម្យ៉ាង គឺនឹងឈ្នះគ្រប់យ៉ាង។ ទស្សនវិទូ អែម៉ាយូអែល ខាន (Immanuel Kant) និយាយថា “ចិត្តអំណត់ គឺជាកម្លាំងរបស់អ្នកខ្សោយ ហើយចិត្តឆេវឆាវ គឺជាកម្សោយរបស់អ្នកខ្លាំង”។ មនុស្សខ្លាំង ត្រូវចេះតស៊ូនឹងភាពលំបាក បើទោះបីជាស្អែកត្រូវស្លាប់ ឬបើទោះបីជាមួយម៉ោងទៀតត្រូវស្លាប់ ក៏ត្រូវតែអត់ទ្រាំខាំមាត់សង្កត់ចិត្តតស៊ូរហូតដល់ដំណក់ឈាមចុងក្រោយដែរ។

៤. រឿងមួយទៀត គឺរឿងច្បាប់សកល។ មនុស្សយើង ពុំគួរមានចិត្តឆេវឆាវខុសក្បួនដោយងងឹតងងុលឡើយ។ ក្នុងទ្រឹស្តីច្បាប់នៃការដាំដុះនិងពេលវេលាប្រមូលផល (Seedtime and Harvest) បានបង្ហាញយ៉ាងថា “គ្រប់យ៉ាងត្រូវការពេលវេលាជាក់លាក់មួយ ដោយពុំអាចបង្ខំបានឡើយ”។ មនុស្សយើងអាចប្រឆាំងនឹងព្រេងវាសនាបាន តែពុំអាចប្រឆាំងនឹងច្បាប់នៃពេលវេលាបានឡើយ។ ឧ. ដើមស្វាយដែលអាចចេញជាផ្លែផ្កា ត្រូវការពេល ៥ឆ្នាំ ហើយបើយើងដាំថ្ងៃនេះ ដោយចង់ប្រមូលផលនៅថ្ងៃស្អែក គឺពុំបានឡើយ។ រឿងរៀនសូត្រ ក៏ដូចគ្នាដែរ គឺ “តក់ៗ ពេញបំពង់ សង្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា”៕

“Patience is the strength of the weak, impatience is the weakness of the strong.” – Immanuel Kant
ប្រភព៖ ឡាំ លីម

គតិបណ្ឌិតបុរាណខ្មែរនិយាយពីពាក្យ “ចាស់ចិត្តចាស់គំនិត”

១. គតិបណ្ឌិតបុរាណខ្មែរនិយាយពីពាក្យ “ចាស់ចិត្តចាស់គំនិត”។ យើងត្រូវបែងចែកពាក្យ “ចាស់ចិត្ត” និងពាក្យ “ចាស់គំនិត” ចេញពីគ្នា។ ចាស់ចិត្ត គឺមានន័យថា ចិត្តនេះត្រូវបានលត់ដំ។ ការលត់ដំចិត្ត អាចធ្វើទៅបានតាមរយៈសមាធិ ចម្រើនភាវនា ឬប្រើសតិដឹង ឬតាមរយៈការឆ្លងកាត់បទពិសោធន៍ជីវិតជាក់ស្តែង។ ចាស់គំនិត គឺនិយាយអំពីការសិក្សារៀនសូត្រនៅសាលាបានច្រើន ឬមានចំណេះដឹងក្នុងខួរក្បាលច្រើន។

២. សុខក៏ដោយសារចិត្ត ហើយទុក្ខក៏ដោយសារចិត្ត។ ពុទ្ធសុភាសិតមួយលើកឡើងថា “ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្តីសុខ”។ តើចិត្តមានអំណាចខ្លាំងប៉ុនណា? កវីអង់គ្លេស វិល្លៀម ស្ហេកស្ពៀរ (William Shakespeare) និយាយថា “ពិភពលោកនេះត្រូវគ្រប់គ្រងដោយគំនិត”។ ទ្រឹស្តីពុទ្ធនិយមបង្ហាញថា “ចិត្តជាប្រធាន”។ មនុស្សមានចំណេះដឹងខួរក្បាលប្រហាក់ប្រហែលគ្នា និងមានបញ្ញាប្រហាក់ប្រហែលគ្នា តែបើម្នាក់ខ្វះអំណាចនៃចិត្តដែលត្រូវលត់ដំ ឬអំណាចចិត្តស្ងប់ ឬអំណាចចិត្តដែលអាចគ្រប់គ្រងខ្លួនបាន គឺនឹងត្រូវចាញ់។ មនុស្សមានចំណេះដឹងយុទ្ធសាស្រ្តខ្លាំង តែបើខ្សោយអំណាចនៃចិត្តលត់ដំ គឺនឹងត្រូវចាញ់។

៣. ចិត្តដែលអាចគ្រប់គ្រងខ្លួនឯង គឺជាចិត្តដែលមានអំណាចអាចបញ្ជាចិត្តអ្នកដទៃបាន។ ចិត្តដែលអាចគ្រប់គ្រងបាន គឺមានអំណាចធំជាងខួរក្បាលដែលមានចំណេះដឹងរាប់លាន។ ខ្ញុំលើកទឹកចិត្តឱ្យយុវជនធ្វើសមាធិ តែសូមកុំមានចំណង់ឬតណ្ហាចង់បានអ្វីផ្សេងដែលនៅក្រៅខ្លួនឱ្យសោះ។ ចិត្តដែលត្រូវបានលត់ដំ និងចិត្តដែលមានសតិដឹងនេះ គឺមានអំណាចខ្លាំងជាងអំណាចដែលនៅក្រៅខ្លួនឆ្ងាយណាស់។ ត្រឹមតែសមាធិព្យាបាលបញ្ហារូបរាងកាយ ឬសមាធិសម្រាប់កើនបញ្ញាយល់ដឹង ឬសមាធិសម្រាប់អប់រំចិត្ត គឺល្អបំផុត៕

--------------------------
ប្រភព៖ឡាំ លីម

Tuesday, August 7, 2018

ចិត្តអំបិលនិងចិត្តដុំថ្ម

១. ចិត្តស្ងប់ពិត គឺជាចិត្តដើរផុតពីរឿងជីវិតមនុស្សធម្មតា (ចិត្តកម្រិតធាតុព្រះក្នុងខ្លួន)។ ជីវិតមនុស្សធម្មតា គឺស្ថិតក្នុងសភាពចិត្តប្រែប្រួល ចិត្តស្អប់ចិត្តស្រឡាញ់ ចិត្តសប្បាយចិត្តអរភ័យ ចិត្តរំភើបចិត្តញាប់ញ័រ។ ចិត្តស្ងប់ពិត គឺជាចិត្តដែលទៀងនឹងនឥតប្រែប្រួល ចិត្តអស់ស្រឡាញ់អស់ស្អប់ អស់មនោសញ្ចេតនា តែអាចជាប់ត្រឹមសេចក្តីមេត្តាករុណា (សេចក្តីអាណិតអាសូរដល់មនុស្សដទៃក្នុងនាមជាមនុស្សដូចគ្នា)។
២. ចិត្តរវើររវាយ និងចិត្តប្រែប្រួល គឺត្រូវការសមាធិបង្ក្រាបឱ្យរាប។ ខ្ញុំមិនប្រើពាក្យវិបស្សនា ឬវិបស្សនាកម្មដ្ឋានទេ ពីព្រោះវាហួសពេកសម្រាប់យុវជនធម្មតាដែលអាចយល់ ហើយកម្រមានយុវជនណាធ្វើបានណាស់ ជាពិសេសមនុស្សដែលរស់នៅក្នុងស្ថានភាពលោកីយ៍ ដែលរុំព័ន្ធទៅដោយមនោសញ្ចេតនា។
៣. ការបង្រ្កាបចិត្តរវើររវាយនេះ ជាទូទៅត្រូវប្រតិបត្តិសមាធិជាប្រចាំ តែបើខកខានពេលណាមួយ គឺចិត្តរវើររវាយនេះនឹងផុសមកញ៉ាំញ៉ើអារម្មណ៍ឡើងវិញ។ ផ្ទុយទៅវិញ បើមនុស្សណាដែលធ្លាប់មានបទពិសោធជីវិតជាក់ស្តែងច្រើន ហ្វឹកហាត់លត់ដំចិត្តបានច្រើន គឺប្រៀបដូចដំថ្ម។ មានន័យថា សមាធិ គឺប្រៀបដូចគ្រាប់អំបិល។ បើត្រូវទឹក គឺត្រូវតែរលាយ (មិនប្រតិបត្តិសមាធិទៀងទាត់ គឺនឹងក្លាយទៅជាចិត្តមនុស្សធម្មតាវិញ)។ បទពិសោធជីវិតហ្វឹកហាត់ចិត្ត ប្រៀបដូចដុំថ្ម។ ត្រូវទឹកពុំរលាយឡើយ៕
----------------------------
ប្រភព៖ ឡាំ លីម

Monday, August 6, 2018

#ទស្សនវិជ្ជានយោបាយប្លាតុង



១. បើនិយាយឱ្យមិនសូវពីរោះស្តាប់តាមទស្សនៈលីក្វាន់ យូ (Lee Kuan Yew) “ក្នុងប្រទេសកំពុងអភវិឌ្ឍន៍ សង្គមត្រូវការរបៀបដឹកនាំដែលធ្វើឱ្យប្រជាពលរដ្ឋមានវិន័យច្រើនជាងប្រជាធិបតេយ្យ”។ បើនិយាយឱ្យស្មោគគ្រោកបន្តិចទៀត “មិនសំខាន់ថាប្រជាធិបតេយ្យ ឬផ្តាច់ការទេ តែសំខាន់គឺ ការអភិវឌ្ឍន៍សង្គមជាចំាបាច់”។
២. ប្រជាធិបតេយ្យ គឺត្រូវការការចូលរួម។ ការចូលរួមដ៏មានប្រសិទ្ធភាពបំផុត គឺការចូលរួមប្រកបដោយចំណេះដឹង។ ប៉ុន្តែបើការចូលរួមខ្វះចំណេះដឹង គឺវានឹងប្រែក្លាយពាក្យប្រជាធិបតេយ្យទៅជាអាណាធិបតេយ្យវិញជាក់ជាពុំខាន។ កំហុសរបស់មេដឹកនាំ គឺប្រើរបៀបដឹកនាំផ្តាច់ការដើម្បីរក្សាអំណាចក្រុមខ្លួន ដើម្បីរក្សាផលប្រយោជន៍ក្រុមខ្លួន និងកំទេចក្រុមអ្នកប្រឆាំងដើម្បីអំណាចខ្លួន។
៣. របៀបនេះពុំខុសពីការរិះគន់របស់មេដឹកនាំសូវៀត នីគីតា គ្រុសឆេវ (Nikita Khrushchev) ទៅលើរបបដឹកនាំរបស់យូហ្សែប ស្តាលីន ទេ។ គ្រុសឆេវ បានរិះគន់ដោយប្រើពាក្យថា “Cult of Personality ឬការគោរពលើកជើងមេដឹកនាំ”។ តើរបៀបដឹកនាំរបស់ស្តាលីនមានលក្ខណៈដូចម្តេច? ខ្ញុំនៅចាំសម្តីរបស់ស្តាលីនដែលនិយាយថា “ប្រជាជនដែលបានទៅបោះឆ្នោត ពុំមែនជាអ្នកសម្រេចជោគវាសនារបស់ប្រទេសជាតិអ្វីនោះទេ តែអ្នកដែលរាប់សន្លឹកឆ្នោតទៅវិញទេ ដែលជាអ្នកសម្រេចរឿងគ្រប់យ៉ាងទាំងអស់”។
៤. ទស្សនវិទូក្រិក ប្លាតុង (Plato) អះអាងថា “មេដឹកនាំមានតួនាទីធ្វើឱ្យប្រជាជនរស់នៅក្នុងសេចក្តីសុខសុភមង្គល។ ដើម្បីដឹងថាអ្វីជាសុភមង្គល និងអ្វីជាអភមង្គល គឺត្រូវការសមត្ថភាពបញ្ញា និងសីលធម៌។ មានតែទស្សនវិទូ និងវិញ្ញូជនប៉ុនណោះ ដែលមានសត្ថភាព និងចំណេះដឹងពិតប្រាកដ។ ដូច្នេះ មនុស្សជាតិនឹងពុំអាចមើលឃើញការបញ្ចប់បញ្ហាសង្គមឡើយ លុះត្រាតែវិញ្ញូជនមកកាន់អំណាចនយោបាយ ឬអ្នកកាន់អំណាចនយោបាយក្លាយទៅជាវិញ្ញូជន”៕
“Mankind will never see an end of trouble until... lovers of wisdom come to hold political power, or the holders of power... become lovers of wisdom.” ― Plato
_____
សៀវភៅពិគ្រោះ៖ “The Politics Big Book, Big Ideas Simply Explained” និងសៀវភៅ “50 Politics Classics”
ប្រភព៖
ឡាំ លីម

ចម្ងាយទំនាក់ទំនងមិនមានបញ្ហាប្រសិនបើអ្នកមានចម្លើយល្អចំពោះសំណួរទាំងនេះ!



មនុស្សគ្រប់ៗគ្នានិយាយថាពួកគេនឹងមិនដែលមានគំនិតអំពីទំនាក់ទំនងផ្លូវឆ្ងាយទេ រហូតដល់ពួកគេជួបមនុស្សម្នាក់ដែលពួកគេមានឆន្ទៈរង់ចាំ។ ស្នេហាអាចកើតឡើងគ្រប់ពេលវេលាហើយក្នុងករណីភាគច្រើន  វាកើតឡើងនៅពេលវេលាដ៏អាក្រក់បំផុត។ វាហាក់ដូចជារ៉ូមែនទិច។ ប៉ុន្តែវាពិតជាបង្ហូរទឹកភ្នែកមានអារម្មណ៍តានតឹងហើយឯកោ។
ជាអកុសលសេចក្ដីស្រឡាញ់មិនគ្រប់គ្រាន់ទេ ដើម្បីបង្កើតការងារទំនាក់ទំនង។ មុនពេលការប្តេជ្ញាចិត្តពីចម្ងាយអ្នកនិងដៃគូរបស់អ្នកចាំបាច់ត្រូវប្រមូលព័ត៌មានលម្អិតដើម្បីមើលថាតើអ្នកមានសមត្ថភាពក្នុងការរក្សាចំណងរបស់អ្នកឬយ៉ាងណា។
សំនួរទាំងនេះផ្តល់ឱ្យនូវការណែនាំអំពីរបៀបដែលទំនាក់ទំនងជិតឆ្ងាយរបស់អ្នកនឹងកើតឡើង

១.តើអ្នកទាំងពីរមានឆន្ទៈក្នុងការប្តេជ្ញាចិត្តទេ?
តើបញ្ហានេះមានបញ្ហាអ្វី?
វាត្រូវការពេលពីរដើម្បីធ្វើឱ្យរឿងនេះដំណើរការ។ ប្រសិនបើមានតែអ្នកម្នាក់រាប់រងក្នុងរឿងនេះនឹងមិនកើតឡើងទេ។ ទំនាក់ទំនងតែម្ខាងគឺមានការរឹតត្បឹត ហើយទំនាក់ទំនងបើកទូលាយមានការយល់ច្រឡំ។ អ្នកត្រូវតែនៅលើស្តងដាតែមួយ។តើផលវិបាកអ្វីខ្លះអាចកើតឡើង?ដៃគូមួយក្នុងចំណោមដៃគូទាំងអស់នឹងមានភាពធុញទ្រាន់ជាមួយនឹងការខិតខំប្រឹងប្រែងទាំងអស់។ ប្រសិនបើពួកគេតែងតែសួរពី បំណងនិងការប្តេជ្ញារបស់ពួកគេចំពោះពួកគេវានឹងបង្កឱ្យមានភាពមិនចុះសម្រុងហើយនឹងបំផ្លាញទំនាក់ទំនង។

. តើអ្នកទាំងពីរមានទំនុកចិត្តគ្រប់គ្រាន់ទេ?
តើបញ្ហានេះមានបញ្ហាអ្វី?
អ្នកពិតជាត្រូវជឿជាក់លើដៃគូរបស់អ្នក និងខ្លួនអ្នកឱ្យមានភាពស្មោះត្រង់ទាំងស្រុង អំពីចេតនានិងកំហុសឆ្គង។
តើផលវិបាកអ្វីខ្លះអាចកើតឡើង?
ប្រសិនបើពុំសូវមានការជឿទុកចិត្ត ដៃគូរបស់អ្នកនឹងសួរសំណួរអ្នកជានិច្ចអំពីអ្វីដែលអ្នកកំពុងធ្វើតើអ្នកជានរណាហើយប្រសិនបើអ្នកប្រាប់ការពិតនៅពេលអ្នកផ្តល់ចម្លើយចំពោះសំណួរទាំងនេះ។ ប្រសិនបើពួកគេមានអារម្មណ៍ថាអ្នកមិនអាចជឿទុកចិត្តបាននោះពួកគេអាចធ្វើអ្វីមួយ។

.តើអ្នកទាំងពីរមានទំនាក់ទំនងល្អទេ?
តើបញ្ហានេះមានបញ្ហាអ្វី?
នេះមិនគ្រាន់តែជាបញ្ហាទេថា តើអ្នកអាចរក្សាការសន្ទនាដែលគួរឱ្យចាប់អារម្មណ៍បានទេ។ អ្នកត្រូវតែនិយាយដោយបើកចំហនិងដោយសេរីចំពោះដៃគូររបស់អ្នកដោយមិនភ័យខ្លាចចំពោះប្រតិកម្មអវិជ្ជមានចំពោះការព្រួយបារម្ភរបស់អ្នក។
អ្នកនឹងមានអារម្មណ៍អវិជ្ជមានជាច្រើនក្នុងអំឡុងពេលដោយឡែកហើយវាសំខាន់ណាស់ក្នុងការនិយាយអំពីវា។
តើអ្នកទាំងពីរមានទំនាក់ទំនងល្អទេ?តើបញ្ហានេះមានបញ្ហាអ្វី?
នេះមិនគ្រាន់តែជាបញ្ហាទេថាតើអ្នកអាចរក្សាការសន្ទនាដែលគួរឱ្យចាប់អារម្មណ៍បានទេ។ អ្នកត្រូវតែនិយាយដោយបើកចំហនិងដោយសេរីចំពោះដៃគូររបស់អ្នកដោយមិនភ័យខ្លាចចំពោះប្រតិកម្មអវិជ្ជមានចំពោះការព្រួយបារម្ភរបស់អ្នក។ អ្នកនឹងមានអារម្មណ៍អវិជ្ជមានជាច្រើនក្នុងអំឡុងពេលដោយឡែកហើយវាសំខាន់ណាស់ក្នុងការនិយាយអំពីវា។
តើផលវិបាកអ្វីខ្លះអាចកើតឡើង?
ការសន្ទនានឹងសោះក្រក្រោះបានយ៉ាងឆាប់រហ័សប្រសិនបើអ្នកមិនអាចស្វែងរកអ្វីដែលអ្នកត្រូវនិយាយ។ ជួនកាលអ្នកអាចមានអារម្មណ៍ថាដៃគូរបស់អ្នកមិនអាចជាប់ទាក់ទងនឹងស្ថានភាពរបស់អ្នកដូច្នេះអ្នកមិននិយាយជាមួយពួកគេអំពីវាទេ វាហាក់ដូចមានចេតនាបង្កើតគម្លាត។ ប្រសិនបើអ្នកមិនអាចប្រាស្រ័យទាក់ទងយ៉ាងពេញលេញជាមួយនឹងអារម្មណ៍របស់អ្នកនោះ អ្នកនឹងធ្វើឱ្យពួកគេប្រែប្រួលពួកគេនឹងប្រែទៅជាការអន់អារម្មណ៍ចិត្តច្រណែន ដែលគ្មាននរណាម្នាក់ចង់ដឹង។
.តើអ្នកមានឆន្ទៈក្នុងការផ្តល់ការគាំទ្រភាពកក់ក្តៅបន្ថែមដល់ដៃគូររបស់អ្នកដែរឬទេ?
តើបញ្ហានេះមានបញ្ហាអ្វី?
ដៃគូដ៏រឹងមាំឬមិនរឹងមាំរបស់អ្នក នឹងក្លាយជាមនុស្សងាយរងការឈឺចាប់ខ្លាំងណាស់ក្នុងអំឡុងពេលនៃទាំងនេះ។ ពួកគេនឹងត្រូវការការធានាបន្ថែមពីអ្នកដើម្បីដឹងថាអ្នកនៅតែយកចិត្តទុកដាក់។
តើផលវិបាកអ្វីខ្លះអាចកើតឡើង?
មូលហេតុដែលអ្នកកំពុងណាត់ជួបគ្នាឆ្ងាយគឺដោយសារអ្នកមានកាតព្វកិច្ចដែលអ្នកត្រូវធ្វើ។ ដូច្នេះអ្នកប្រហែលជារវល់ណាស់ហើយ។ អ្នកអាចត្រូវបានបញ្ឈប់ និងតម្រូវការ ការយកចិត្តទុកដាក់ហើយប្រហែលជាមិនមានឆន្ទៈក្នុងការផ្តល់ឱ្យពួកគេនូវការធានាបន្ថែមទាំងអស់ដែលពួកគេត្រូវការ។ នេះនឹងធ្វើឱ្យដៃគូរបស់អ្នកមានអារម្មណ៍ថាអ្នកមិនខ្វល់ពីគេ។

.តើវាបានទេបើការទំនាក់ទំនងខាងរូបសាស្រ្តតិចតួច?
តើបញ្ហានេះមានបញ្ហាអ្វី?
បញ្ហាចម្បងមួយក្នុងចំនោមបញ្ហាដែលកើតជាយូរអង្វែងគឺថាទំនាក់ទំនងនេះមិនមានលក្ខណៈច្បាស់លាស់ទេ។ អ្នកមិនអាចប៉ះពាល់ថើបឬឃាត់ដៃគូរបស់អ្នក។ ការរួមភេទមិនមែនជាអ្វីគ្រប់យ៉ាងទេប៉ុន្តែវាគឺជាធាតុផ្សំដ៏ពិតនៅក្នុងទំនាក់ទំនងស្អិតរមួត។ ជួនកាលវាមិនមែនសូម្បីតែអំពីការរួមភេទក៏ដោយ។ វាគ្រាន់តែជាភាពស្និទ្ធស្នាលប៉ុណ្ណោះ។
តើផលវិបាកអ្វីខ្លះអាចកើតឡើង?
 អ្នកកំពុងរស់នៅក្នុងទំនាក់ទំនងមិនប្រាកដ ជាកន្លែងដែលអ្នកអាចមើលឃើញការប៉ាន់ស្មាន មនុស្សជាទីស្រឡាញ់របស់អ្នក ហើយឮសម្លេងរបស់ពួកគេនៅលើទូរស័ព្ទ។ មនុស្សជាច្រើនត្រូវការអ្វីមួយជាក់ស្តែង។ ការហៅ Skype សាមញ្ញមិនអាចបំពេញចាត់ទុកជាមោឃៈនោះ។ សម្រាប់អ្នកខ្លះវាជាកន្លែងដែលការក្លែងបន្លំអាចកើតឡើង។ មិនមែនដោយសារដៃគូរបស់ពួកគេមិនគ្រប់គ្រាន់នោះទេប៉ុន្តែដោយសារពួកគេមានអារម្មណ៍ថាពួកគេត្រូវការការតភ្ជាប់រូបវ័ន្តនោះ។
តើអ្នកមានផែនការបញ្ចប់ទេ?

.តើបញ្ហានេះមានបញ្ហាអ្វី?
ដោយគ្មានផែនការបញ្ចប់ឬគោលដៅការឆ្ពោះទៅរក អ្នកគ្រាន់តែអណ្តែតទឹកនៅក្នុងក្តីស្នេហ៍មួយដោយគ្មានផ្លូវចេញ។ អ្នកត្រូវការគោលដៅដូចជាការរើទៅកាន់តែជិតគ្នាការរៀបការឬរៀបចំធ្វើដំណើរទៅជួបគ្នាទៅវិញទៅមក។
តើផលវិបាកអ្វីខ្លះអាចកើតឡើង?
ដូចអ្វីដែលអ្នកត្រូវការដែរអ្នកត្រូវការរង្វាន់លើទឹកចិត្ត ដើម្បីធ្វើឱ្យការខិតខំនេះមានតម្លៃ។
បើគ្មានគោលដៅទាំងនេះដើម្បីធ្វើការឆ្ពោះទៅរកទំនាក់ទំនងរបស់អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ថាវាមិនមានតម្លៃស្មុគស្មាញនោះទេ៕
បកប្រែ និងកែសម្រួល
សាន សំណាង