Search

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Monday, January 28, 2019

#ទ័ពនិងជាតិ

Image may contain: one or more people, text and outdoor
១. ឃើញរូបនេះ ធ្វើឱ្យខ្ញុំនឹកឃើញចម្រៀងខ្មែរជំនាន់ចាស់មួយបទ ដែលមានចំណងជើងថា “កំពូលភ្នំស្រួច”។ ទំនុកដំបូងបន្ទរថា “មើលឃើញស្រុកខ្មែរ ពីកំពូលភ្នំ ឃើញហើយមិនយំ ស្ទើរស្រក់ទឹកភ្នែក […] ពេលនេះម៉ែបែក ទៅណាបាត់ហើយ […]។ ពាក្យថា “ម៉ែ” គឺសំដៅដល់ជាតិ [ម៉ែតូច ជាម្តាយបង្កើត រីម៉ែធំបំផុត គឺជាតិ]។ ខ្ញុំចាំសម្តីរបស់អ្នកនិពន្ធកំណែទម្រង់សង្គមជាតិអាមេរិក ហ្វ្រីឌិច ឌូក្លាស (Frederick Douglass) និយាយថា “ជាតិស្លាប់ឬរស់ ព្រោះតែភាពស្មោះស្មគ្រ [ប្រជាជនស្មោះនឹងជាតិជាងនរណាៗទាំងអស់] សច្ចធម៌ [ប្រជាជនស្គាល់សច្ចភាព/ពិតឬក្លែងក្លាយ] និងគុណធម៌ [ដឹងគុណជាតិជាងនរណាៗទាំងអស់]”។ ស្រដៀងនឹងសម្តីបរមគ្រូ ខុង ជឺ ដែលពោលថា “កម្លាំងជាតិ វាកើតឡើងចេញពីសុចរិតភាពរបស់ប្រជាជន”។
២. ខ្លឹមសារទាំងនេះមានន័យថា ម៉ែធំ (ជាតិ) ធំជាងមេដឹកនាំ ដ្បិតស្របគ្នានឹងគំនិតទស្សនវិទូមួយដែលនិយាយថា “រវាងមេដឹកនាំនិងជាតិ តើត្រូវស្មោះស្មគ្រមួយណា? ស្មោះនឹងជាតិ លះបង់ដើម្បីជាតិ”។ ក្នុងទ្រឹស្តីទំនាក់ទំនងអន្តរជាតិថា “សង្គ្រាម វាជាធម្មជាតិ តែសន្តិភាព គឺមនុស្សជាអ្នករៀបចំ”។ នៅពេលសន្តិភាព កូនដុតសាកសពឪ តែនៅពេលសង្គ្រាម ឪជាអ្នកដុតសាកសពកូន។ ទស្សនវិទូក្រិច ប្លាតុង (Plato) ធ្លាប់និយាយថា “មានតែអ្នកដែលស្លាប់ក្នុងសមរភូមិប្រយុទ្ធប៉ុណ្ណោះ ដែលអាចមើលឃើញសង្គ្រាមត្រូវបានបញ្ចប់”។ រូបវិទូស.វទី២០ អាល់ប៊ឺត អាញស្តាញ ធ្លាប់ពោលថា “សង្គ្រាមចប់ តែគ្មានសន្តិភាព”។ តើអ្វីទៅជាសន្តិភាពពិតប្រាកដ?
៣. នៅលើផែនដីនេះ មានសង្គ្រាម៣ប្រភេទសំខាន់ៗរួមមាន៖ ១. សង្គ្រាមក្នុងខ្លួន, ២. សង្គ្រាមផ្ទៃក្នុងសង្គម, សង្គ្រាមពិភពលោកទាំងមូល។ ខ្ញុំសូមបកស្រាយក្នុងន័យសាសនាទាំងស្រុងថា “មនុស្សកំសាក ច្បាំងចាញ់ខ្លួនឯង។ មនុស្សវង្វេង បែកកម្មដ្ឋាន។ ឱ្យតែចាញ់ខ្លួនឯង សង្គ្រាមគ្រប់ប្រភេទនឹងផ្ទុះឡើង”។ សូក្រាតនិយាយពាក្យប៉ុន្មានឃ្លាយ៉ាងខ្លីថា “Know thyself ឬ ស្គាល់ខ្លួនឯង” ដែលមានន័យថាមនុស្សដែលមិនស្គាល់ខ្លួនឯង តែងតែវង្វេង។ សង្គ្រាមក្នុងសង្គម និងសង្គ្រាមពិភពលោកសុទ្ធតែមានដើមហេតុចេញពីមនុស្សជាតិទាំងអស់។ ក្រៅពីសាសនាព្រះពុទ្ធ មានសាសនាស្ទើរតែទាំងអស់ក្នុងពិភពលោកសុទ្ធតែបានចូលរួមគាំទ្រសង្គ្រាម។ មេទ័ពខ្លះអធិដ្ឋានទៅព្រះជាម្ចាស់ មុនចេញច្បាំង, សាសនាខ្លះធ្វើពិធីទេវរាជ មុនចេញច្បាំង។ល៕
“The life of the nation is secure only while the nation is honest, truthful, virtuous” – Frederick Douglass
ប្រភពៈឡាំ លីម

លុយ-ពេលវេលា -សុខភាព

“សូមកុំចំណាយពេលវេលាដែលកំពុងមាន ទៅគិតឥតប្រយោជន៍លើពេលវេលាដែលធ្លាប់មានពីមុនឱ្យសោះ។ យើងគួរតែចេះថែរក្សាគ្រប់យ៉ាងដែលកំពុងតែមាន ប្រសើរជាង ទៅគិតលើអ្វីម្យ៉ាងដែលធ្លាប់មានពីមុន”។
យើងយល់ថាលុយសំខាន់ តែពេលវេលាសំខាន់ជាងលុយទៅទៀត ពីព្រោះលុយអាចរកបាន តែពេលវេលាបើកន្លងទៅហើយ គឺមិនអាចត្រឡប់ថយក្រោយវិញបានទេ។ យើងយល់ថាពេលវេលាមានតម្លៃ តែសុខភាពមានតម្លៃជាងពេលវេលាទៅទៀត ពីព្រោះបើសុខភាពខ្សោយ គឺគ្រប់យ៉ាងក៏ខ្សោយដូចគ្នាដែរ។ បើមានត្រឹមតែពេលវេលាច្រើន បូកនឹងសុខភាពខ្សោយ គឺស្មើនឹងសូន្យ ហើយបើមានសុខភាពល្អ បូកនឹងខ្សោយរបៀបចាត់ចែងពេលវេលា ក៏ស្មើនឹងសូន្យដូចគ្នាដែរ។
មនុស្សគ្រប់គ្នាមានពេលវេលា ២៤ម៉ោងដូចគ្នា។ មនុស្សឆ្លាត គឺជាបុគ្គលដែលចេះប្រើពេលវេលាឱ្យមានប្រយោជន៍ ហើយមនុស្សឆោតគឺជាបុគ្គលដែលទុកពេលវេលាចោលឥតប្រយោជន៍។ ចូរយើងចេះប្រើពេលនេះឱ្យមានប្រយោជន៍ ហើយត្រូវចាំថាអតីតកាលបានកន្លងហួសហើយ។ ចំណែកអនាគតក៏ពុំទាន់កើតនៅឡើយដែរ ដូច្នេះមានតែពេលនេះប៉ុណ្ណោះដែលសំខាន់ជាងគេបំផុតក្នុងជីវិត។ ម្សិលមិញគឺជាថ្ងៃនេះ ថ្ងៃនេះគឺជាថ្ងៃនេះ ហើយអនាគតក៏ជាថ្ងៃនេះដែរ។ សំខាន់ ឱ្យតែយើងចេះរៀបចំថ្ងៃនេះឱ្យល្អបំផុត នោះអតីតកាលនឹងល្អ ហើយក៏មានន័យថាបានរៀបចំអនាគតឱ្យបានល្អដូចគ្នាដែរ។
“No more wasting time thinking about wasted time.” – Democritus
_____________________________
អត្ថបទដកស្រង់ចេញពីសៀវភៅ #ប្រតិទិនទស្សនៈ២២២ថ្ងៃ។ មិត្តអ្នកអាននៅតែអាចកក់ទុកសៀវភៅនេះបានរហូតដល់ថ្ងៃទី២ ខែកុម្ភៈ ២០១៩ខាងមុខ។ បញ្ចុះតម្លៃ១០០០០រៀល សម្រាប់អ្នកកក់ទុកទាំងអស់។ តម្លៃទូទៅ៥០០០០រៀល និងតម្លៃសម្រាប់អ្នកកក់គឺ៤០០០០រៀល។ កម្រាស់៣៥៥ទំព័រ បោះពុម្ពជា Hard Cover (ក្របរឹង)។
ប្រភព៖ឡាំ លីម

Sunday, January 27, 2019

#ស្មោះត្រង់


Image may contain: one or more people and text
១. រឿងរ៉ាវឈឺចាប់ខ្លះ វាកើតឡើងដោយសារតែ “កង្វះភាពស្មោះត្រង់”។ ស្នេហាឈឺចាប់ ដោយសារតែខ្វះភាពស្មោះត្រង់។ សង្គមបែកបាក់ ដោយសារតែមនុស្សខ្វះភាពស្មោះត្រង់។ ពេលខ្លះ សុខចិត្តស្មោះត្រង់ខុសមនុស្ស តែក៏មិនគួរមានកូនចិត្តគំនិតសង្ស័យដែរ។
២. អ្នករៀនសូត្រចេះដឹង ត្រូវមានលក្ខណៈជាមនុស្សស្មោះត្រង់ ដ្បិតបើគ្មានភាពស្មោះត្រង់ទេ អ្នកចេះដឹងមិនខុសពីសត្វកញ្ជ្រោងដែលមានកលល្បិចក្រឡេចក្រឡុចប៉ុន្មានទេ។ ចង់បានសង្គមស្មោះត្រង់ យើងមិនគួរបណ្តុះគ្រាប់ពូជនៃការសង្ស័យលើគ្នាទេ។ តើមានឧបាយអ្វីដើម្បីបង្កើតភាពស្មោះត្រង់ក្នុងសង្គម? ភាពស្មោះត្រង់នឹងគ្នាអាចកើតឡើងទៅបាន លុះត្រាណាតែមនុស្សគ្រប់គ្នាឈរខាងសច្ចភាព ជាពិសេសអ្នករៀនសូត្រចេះដឹង កុំព្យាយាមប្រឹងមួលបង្កាច់សច្ចភាពដើម្បីប្រយោជន៍សួនតួឱ្យសោះ។
____
អត្ថបទដកស្រង់ចេញពីសៀវភៅ “ប្រតិទិនទស្សនៈ ២២២ថ្ងៃ”, ត្រង់ជំពូក១ ទំព័រ ៣៩ - ៤០
ប្រភពៈ ឡាំ លីម

ថ្ងៃអាទិត្យជាមួយមីហិល--Sunday be like that with spicy noodle

Friday, January 25, 2019

#បត់បែនឱ្យដូចជាទឹក?


Image may contain: text

១. ឡៅ ជឺ (Lao Tzu) ពោលថា “ខ្ញុំធ្វើល្អចំពោះមនុស្សល្អ ហើយខ្ញុំក៏ធ្វើល្អចំពោះមនុស្សអាក្រក់ផងដែរ ដ្បិតសេចក្តីល្អគឺជាគុណធម៌មួយ។ ខ្ញុំទុកចិត្តមនុស្សស្មោះត្រង់ ហើយខ្ញុំក៏ទុកចិត្តមនុស្សមិនស្មោះត្រង់ផងដែរ ដ្បិតទំនុកចិត្ត គឺជាគុណធម៌មួយ”។
២. បណ្ឌិតជនតែងតែមានគុណធម៌ក្នុងខ្លួន ដោយមិនថាជាមួយមនុស្សល្អ ឬជាមួយមនុស្សអាក្រក់ទេ ពីព្រោះគុណធម៌មានតម្លៃខ្ពស់កប់ពពក។ មនុស្សដែលមានគុណធម៌ បើទោះបីជាទៅដល់ទីណា ជួបបញ្ហាបែបណា ឬជួបមនុស្សបែបណា ឬមានឧបសគ្គជីវិតបែបណា ក៏មនុស្សមានគុណធម៌នេះនៅតែរក្សាតម្លៃនៃគុណធម៌ជានិច្ចដែរ។ ចរិតលក្ខណៈរបស់បរមគ្រូឡៅ ជឺ គឺជាបុគ្គលនឹងធឹង នឹងន ជំហរកណ្តាល ប្រកាន់នូវភាពត្រឹមត្រូវស្មោះត្រង់ និងគុណធម៌ប្រចាំខ្លួន។ មនុស្សដែលរស់នៅក្នុងកាលៈទេសៈនិយម តែងតែបត់បែនតាមកាលៈទេសៈជាក់ស្តែង តែវិញ្ញុជនពុំបត់បែនក្នុងផ្លូវអាក្រក់ឡើយ។
៣. ខ្ញុំធ្លាប់ឮបងប្អូនខ្លះនិយាយថា “មនុស្សត្រូវចេះបត់បែនតាមកាលៈទេសៈឱ្យដូចជាទឹក”។ ទ្រឹស្តីនេះ គឺអ្នកប្រាជ្ញខាងយុទ្ធសាស្រ្តសង្គ្រាម ស៊ុន ជឺ (Sun Tzu) និងអ្នកប្រាជ្ញខាងធម្មជាតិនិយម ឡៅ ជឺ ជាអ្នកនិយាយ។ បើយើងបានសិក្សាពីប្រភពដើមនៃគំនិត “បត់បែនឱ្យដូចជាទឹក” នេះ យើងនឹងឃើញពីភាពខុសគ្នានៃកាលៈទេសៈ។ ទី១ អ្នកខ្លាំងខាងយុទ្ធសាស្រ្តសង្គ្រាម គឺពុំត្រូវឱ្យសៀវភៅយុទ្ធសាស្រ្តចងជើងបានឡើយ ក្នុងកាលៈទេសៈដែលកំពុងស្ថិតនៅសមរភូមិប្រយុទ្ធ (នេះជាការបកស្រាយរបស់ ស៊ុន ជឺ)។ ទី២ សិល្បៈនៃការរស់នៅក្នុងជីវិត មនុស្សត្រូវចេះរស់នៅស្របខ្លួននឹងធម្មជាតិ រស់នៅជាមួយធម្មជាតិ និងបត់បែនតាមធម្មជាតិឱ្យដូចជាលក្ខណៈរបស់ទឹក (នេះជាការបកស្រាយរបស់ ឡៅ ជឺ)។ ចំពោះឡៅ ជឺ មនុស្សត្រូវរស់នៅធ្វើខ្លួនជាបុគ្គលស្មោះត្រង់គ្រប់កាលៈទេសៈទាំងអស់ ដ្បិតភាពស្មោះត្រង់ វាជាគុណធម៌ដ៏ធំធេងបំផុតរបស់មនុស្ស។
៤. ភារកិច្ចរបស់មនុស្សដែលបានធ្វើដំណើរជីវិតមកកាន់ផែនដីនេះ គួរតែរស់នៅក្នុងជីវិតដែលមានគុណធម៌នៃភាពស្មោះត្រង់ ធ្វើជាមនុស្សល្អ និងរស់នៅប្រកបទៅដោយកិត្តិយស។ យើងពុំគួរភ័យខ្លាចក្រ ខ្លាចដាច់ពោះស្លាប់ឡើយ ដ្បិតបើត្រឹមតែមួយរស់ គឺយើងអាចរស់នៅយ៉ាងត្រឹមត្រូវបាន ដោយមិនថាស្ថិតនៅក្នុងកាលៈទេសៈសង្គមបែបណាទេ។ ក្នុងអត្ថិភាពជាមនុស្ស មនុស្សខ្លះរស់នៅជឿលើសាសនាថា “ពេលស្លាប់ទៅ យើងនឹងត្រូវកើតជានេះ ឬកើតជានោះ”។ មែនទែនទៅ ការអះអាងរបស់សាសនាមិនថាក្នុងព្រះគម្ពីរ ឬព្រះត្រៃបិដក។ល។ គឺពុំខុសឡើយ។ ប៉ុន្តែអ្វីដែលខុសគឺយើងជាមនុស្សជាតិត្រូវដឹងថា “គ្មានសាសនាណាមួយក្តោបយកសេចក្តីពិតទាំងអស់តែម្នាក់ឯងបានឡើយ”។ នេះមានន័យថាសេចក្តីពិតទាំងឡាយដែលមានក្នុងធម្មជាតិ បានត្រូវបែងចែកទៅតាមសាសនានីមួយៗ។ ការរស់នៅក្នុងជីវិតបណ្តោះអាសន្ននេះ យើងរស់នៅធ្វើអាក្រក់ ឬល្អបែបណា វាជាជម្រើសរបស់យើង តែទណ្ឌកម្ម ឬរង្វាន់ដែលយើងនឹងទទួលបានបន្ទាប់ពីស្លាប់ វាពុំមែនសាសនាណាជាអ្នកផ្តល់ឱ្យឡើយ តែជាច្បាប់ចក្រវាល ច្បាប់សកល និងច្បាប់ធម្មជាតិជាអ្នកកំណត់ទាំងអស់។ បើបុគ្គលណាម្នាក់ចង់រស់នៅក្បត់អ្នកដទៃ ក្បត់មិត្តភក្តិ ក្បត់ឧត្តមគតិខ្លួនឯង ឬគាបសង្កត់អ្នកដទៃ ព្រៃផ្សៃសាហាវយ៉ាងណា ក៏តាមចិត្តចុះ តែកម្មពៀរពិតជាមានមែន។
“I am good to people who are good and I am also good to people who are not good because virtue is goodness. I have faith in people who are faithful and I also have faith in people who are not faithful because virtue is faithfulness.” – Lao Tzu
____
អត្ថបទដកស្រង់ចេញពីសៀវភៅ “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” ត្រង់ជំពូក១ ទំព័រ ៤៦ - ៤៨
ប្រភព៖ឡាំ លីម

Sunday, January 13, 2019

Depression- ជម្ងឺបាក់ទឹកចិត្ត


សួរស្តីអ្នកទាំងអស់គ្នា ស្វាគមន៍មកកាន់ Channel របស់ខ្ញុំ [Samnang San]
Topic: Depression- ជម្ងឺបាក់ទឹកចិត្ត by San Samnang សូមអរគុណដែលបានទស្សនានិងតាមដាន Video របស់ខ្ញុំតាំងពីដើមរហូតដល់ចប់។ បើអ្នកទាំងអស់គ្នាចង់មើល Video ដ៏ទៃទៀតសូមចុចប៊ូតុង Subscribe ហើយបើអ្នកទាំងអស់គ្នាចូលចិត្តនិងគាំទ្រអោយខ្ញុំធ្វើ Video ដ៏ទៃទៀត សូមចុចប៊ូតុង Like & Comment ។ Thank you guys for watching my video if you love or like my video please leave a thumb up and subscribe for more coming Video and if you really like it please kindly share this video so your friend can also see it. +ឧបករណ៍ប្រើ៖SAMSUNG GALAXY J5Pro +ឧបករណ៍កាត់ត៖ Wondershare Video Editor +Music source: YouTube, NCS, NoCopyrightSounds +https://youtu.be/uvrUTU197MA +https://youtu.be/6JkZojT3-Go +https://youtu.be/nT2EJJstdqw +https://youtu.be/fOXM7y8hGLY Ref:http:+//km.rfi.fr/cambodia/20190110-%E1%9E%9B%E1%9F%84%E1%9E%80%E2%80%8B%E1%9E%9C%E1%9F%81%E1%9E%87%E1%9F%92%E1%9E%87%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%B7%E1%9E%8F-%E1%9E%88%E1%9E%B9%E1%9E%98-%E1%9E%9F%E1%9E%BB%E1%9E%92%E1%9E%B6%E1%9E%9A%E1%9F%89%E1%9E%B6%E1%9F%96-%E1%9E%93%E1%9E%9A%E1%9E%8E%E1%9E%B6%E2%80%8B%E1%9E%80%E1%9F%8F%E2%80%8B%E1%9E%A2%E1%9E%B6%E1%9E%85%E2%80%8B%E1%9E%98%E1%9E%B6%E1%9E%93%E2%80%8B%E1%9E%87%E1%9F%86%E1%9E%84%E1%9E%BA%E2%80%8B%E1%9E%92%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%80%E1%9F%8B%E2%80%8B%E1%9E%91%E1%9E%B9%E1%9E%80%E2%80%8B%E1%9E%85%E1%9E%B7%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%8A%E1%9F%82%E1%9E%9A?fbclid=IwAR0F5aj6Ri7ocBQTISbIcCJz-XOrHnvaVATpcrLR0hbSNcwdfZ5YnCZs8nI +http://thmeythmey.com/?page=detail&id.

Saturday, January 12, 2019

ភ្នំគូលែន មហាអច្ឆរយៈ ក្នុងលោក ll The Fantastic natural heritage world Ph...

សួរស្តីអ្នកទាំងអស់គ្នា ស្វាគមន៍មកកាន់ Channel របស់ខ្ញុំ [Samnang San]

Topic: Go to visit The Fantastic natural heritage world Phnom Kulen Siem Reap,Cambodia
--------------------------------------------------------------------------------------------------------
សូមអរគុណដែលបានទស្សនានិងតាមដាន Video របស់ខ្ញុំតាំងពីដើមរហូតដល់ចប់។ បើអ្នកទាំងអស់គ្នាចង់មើល Video ដ៏ទៃទៀតសូមចុចប៊ូតុង Subscribe ហើយបើអ្នកទាំងអស់គ្នាចូលចិត្តនិងគាំទ្រអោយខ្ញុំធ្វើ Video ដ៏ទៃទៀត សូមចុចប៊ូតុង Like & Comment ។ 
Thank you guys for watching my video if you love or like my video please leave a thumb up and subscribe for more coming Video and if you really like it please kindly share this video so your friend can also see it. 
+ឧបករណ៍ប្រើ៖SAMSUNG GALAXY J5Pro
+ឧបករណ៍កាត់ត៖ Wondershare Video Editor
+Music source: YouTube, NCS, NoCopyrightSounds
+https://youtu.be/uvrUTU197MA
+https://youtu.be/6JkZojT3-Go
+https://youtu.be/nT2EJJstdqw