
១. រឿងរ៉ាវឈឺចាប់ខ្លះ វាកើតឡើងដោយសារតែ “កង្វះភាពស្មោះត្រង់”។ ស្នេហាឈឺចាប់ ដោយសារតែខ្វះភាពស្មោះត្រង់។ សង្គមបែកបាក់ ដោយសារតែមនុស្សខ្វះភាពស្មោះត្រង់។ ពេលខ្លះ សុខចិត្តស្មោះត្រង់ខុសមនុស្ស តែក៏មិនគួរមានកូនចិត្តគំនិតសង្ស័យដែរ។
២. អ្នករៀនសូត្រចេះដឹង ត្រូវមានលក្ខណៈជាមនុស្សស្មោះត្រង់ ដ្បិតបើគ្មានភាពស្មោះត្រង់ទេ អ្នកចេះដឹងមិនខុសពីសត្វកញ្ជ្រោងដែលមានកលល្បិចក្រឡេចក្រឡុចប៉ុន្មានទេ។ ចង់បានសង្គមស្មោះត្រង់ យើងមិនគួរបណ្តុះគ្រាប់ពូជនៃការសង្ស័យលើគ្នាទេ។ តើមានឧបាយអ្វីដើម្បីបង្កើតភាពស្មោះត្រង់ក្នុងសង្គម? ភាពស្មោះត្រង់នឹងគ្នាអាចកើតឡើងទៅបាន លុះត្រាណាតែមនុស្សគ្រប់គ្នាឈរខាងសច្ចភាព ជាពិសេសអ្នករៀនសូត្រចេះដឹង កុំព្យាយាមប្រឹងមួលបង្កាច់សច្ចភាពដើម្បីប្រយោជន៍សួនតួឱ្យសោះ។
____
អត្ថបទដកស្រង់ចេញពីសៀវភៅ “ប្រតិទិនទស្សនៈ ២២២ថ្ងៃ”, ត្រង់ជំពូក១ ទំព័រ ៣៩ - ៤០
____
អត្ថបទដកស្រង់ចេញពីសៀវភៅ “ប្រតិទិនទស្សនៈ ២២២ថ្ងៃ”, ត្រង់ជំពូក១ ទំព័រ ៣៩ - ៤០
ប្រភពៈ ឡាំ លីម
0 comments:
Post a Comment