Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

អំពីយើង

កថាមុខ

នៅក្នុងពិភពលោកនេះ បច្ចេកវិទ្យាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ការរស់នៅ និងប្រើប្រាស់ សម្ភារៈរបស់មុនស្សក៏មានការរីកចម្រើនកាន់តែច្រើនឡើងដែរ។ ការងារដែលមនុស្សធ្លាប់ធ្វើពីមុនៗមកក៍បានប្រែប្រួលមកប្រើប្រាស់ដោយម៉ាស៊ីនជំនួសវិញ ដើម្បីជំនួសកម្លាំងមនុស្ស។ នាពេលបច្ចុប្បន្ននេះការទំនាក់ទំនងតាមរយៈបណ្តាណសង្គម ក៏មានការពេញនិយមផងដែរ ធ្វើការទំនាក់ទំង នៅក្នុងសង្គមមាន ភាពជិតស្និត និងមានភាពរហ័យជាមុនដែរ។ ស្រមពេលគ្នុានេះដែរ សកម្មភាពចាស់ៗកាលពីមុនបានកាត់ផ្តាច់សឹងទាំងអស់ផងដែរ ជាក់ស្តែង ការអានដែលមាននៅលើក្រដាស់ អីឡូវបានប្រែមកប្រាស់ជា អេឡិចត្រូនិច សឹងតែទាំងអស់។

khmerminds24.blogspot.com នេះគឺជា ប្លុកគឺមួយថ្មីមួយដែលទើប និងបង្កើតឡើង ដើម្បីចូលរួមចំណែក ក្នុងពង្រឹងស្មារតីនៃការអាន( អំនាន) ដល់កុលបុត្រ កុលធីតា ខ្មែរគ្រប់គ្រប់រូបដែលមានចំណង់ចំណូលចិត្តក្នុងការអាន នូវឯកសារផ្សេងៗ ឯកសារខ្លីៗ ដែលជាអត្ថប្រយោជន៍ ជាចំនេះដឹងទូទៅ និងគំនិត ទស្សនៈមួយចំនួន ដែលមានការរៀបរាង និងដកស្រង់ ពីទស្សនៈរបស់បុគ្គលសំខាន់ៗ និងសៀវភៅទស្សនវិជ្ជាល្បីៗមកបកស្រាយ និងលាតដាង និងបង្ហាញក្នុងប្លុកហ្គឺនេះ។

ម្យ៉ាងវិញទៀត ប្លុកហ្គឺនេះមានទំណភ្ជាប់ជាមួយនូវគេហទំព័រល្បីៗទាំងក្នុងស្រុក និងបរទេស ដែលបង្ករអោយមានភាពងាយស្រួល សម្រាប់សិស្សនិស្សិត ក្នុងការស្រាវជ្រាវ។ គេហទំព័រទាំងនេះមានផ្ទុកនូវឯកសារច្បាប់ ឯកសារបរិស្ថាន កសិកម្ម នយោបាយ និងទំនាក់ទំនងអន្តរជាតិ ជាដើម ដែលអាចអោយ អ្នកចូលទស្សនា អាចទាញយក នូវឯកសារពីគេហទំព័រល្បីៗទាំងនេះបានយ៉ាងងាយដោយពុំបាច់ស្វែងយកឆ្ងាយ។ 
ដោយសារប្លុកហ្គឺនេះទើបតែបង្កើត ចំនុចខ្វះខាតតែងតែមាន ពុំបានគ្រាប់គ្រាន់នៅឡើយ។ ទោះជាយ៉ាងនេះក្តីអ្នកនិពន្ធប្លុកហ្គឺនេះ និងខិតខំប្រឹងប្រែង អភិវឌ្ឍន៍ និងស្រាវជ្រាវស្វែងរកអ្វីៗដែលថ្មីៗសម្រាប់ចែកជូន ដល់សាធារណៈជន ក៏ដូចជាមិត្តអ្នកអាន អោយទទួលបានចំនេះដឹងថ្មីៗបន្ថែមទៀត។

ជាថ្មីម្តងទៀតសង្ឃឹមថា ប្លុកហ្គឺនេះគឺជាផ្នែកមួយ នៃចំណេះដឹងសម្រាប់សាធារណៈជន ទូទៅដែលនិយម ចូលចិត្តការស្រាវជ្រាវ ការអាន សម្រាប់ត្រិះរិសពិចារណ៍ នូវទស្សនៈល្បីរបស់បុគ្គលសំខាន់ៗជាច្រើន។
ជាចុងបញ្ចប់ខ្ញុំសូមជូនពរដល់អ្នកទស្សនាក្នុងប្លុកហ្គឺនេះទទួលបាននូវពុទ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ កុំបីឃ្លៀងឃ្លាតឡើយ។

សៀមរាប,ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨
                                                                                       
                                                                                                            វាចារណ៍អ្នកនិពន្ធ


0 comments:

Post a Comment