Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Wednesday, August 8, 2018

តើសេចក្តីស្រឡាញ់គឺជាអ្វី? តើអ្វីជានិយមន័យពិតនៃសេចក្តីស្រឡាញ់?


តើសេចក្តីស្រឡាញ់គឺជាអ្វី? តើអ្វីជានិយមន័យពិតនៃសេចក្តីស្រឡាញ់?

១. ស្រឡាញ់គឺលះបង់ ហើយស្រឡាញ់ដោយមិនលះបង់ គឺស្រឡាញ់បែបអាត្មានិយម។ និយមន័យពិតនៃសេចក្តីស្រឡាញ់តាមបែបធម្មជាតិ តាមបែបលទ្ធិសាសនា តាមបែបទស្សវិជ្ជា សុទ្ធតែបង្ហាញថាស្រឡាញ់គឺជាការលះបង់។ ហេតុអ្វីខ្ញុំត្រូវសរសេរពីរឿងស្រឡាញ់?

២. ស្រឡាញ់ គឺជាអារម្មណ៍ចេញពីបេះដូង ហើយបេះដូងតែងមានហេតុផលរបស់បេះដូង ដែលចំណេះដឹងថ្នាក់ហេតុផលខួរក្បាលពាល់មិនត្រូវ។ មនុស្សដែលយល់ពីសេចក្តីស្រឡាញ់ពិតប្រាកដ គឺត្រូវមានចំណេះដឹងក្នុងខួរក្បាលត្រឹមត្រូវ ហើយបេះដូងត្រូវធ្លាប់បានលត់ដំអារម្មណ៍យ៉ាងជ្រាលជ្រៅ។ អ្នកខ្លះ រៀនសូត្រជ្រៅជ្រះ អាចចេះនិយាយនូវពាក្យស្រឡាញ់ថាជាការលះបង់ តែការពិតអារម្មណ៍ដែលពុំធ្លាប់លត់ដំ ពុំអាចសម្របខ្លួនទៅតាមទ្រឹស្តីរបស់ខួរក្បាលបានឡើយ។ ហេតុអ្វីខ្ញុំត្រូវសរសេរពីរឿងស្រឡាញ់?

៣. ស្រឡាញ់ គឺលះបង់ ហើយលះបង់ខ្លួនដើម្បីមនុស្សដែលខ្លួនស្រឡាញ់មានសុភមង្គល។ ការកំណត់និយមន័យនៃសេចក្តីស្រឡាញ់ខុស គឺស្មើនឹងរស់នៅពេញដោយសេចក្តីវង្វេងឈឺចាប់ និងចេញមិនផុតពីមនោសញ្ជេតនាអវិជ្ជមាន។ ក្នុងសង្គម បើស្នេហាមនុស្សប្រុសស្រីមានលក្ខណៈបែបណា ក៏ឆ្លុះបញ្ជុំាងពីសេចក្តីស្រឡាញ់សង្គមបែបនោះដែរ។ បើស្នេហាគឺជារឿងអាត្មានិយម នោះការស្រឡាញ់សង្គមក៏ជារឿងស្រឡាញ់បែបអាត្មានិយមដែរ។ ស្រឡាញ់ពិត គឺ “ឲ្យ” តែស្រឡាញ់បែបអាត្មានិយម គឺចាំតែ “ទទួល”។ បើយើងស្រឡាញ់សង្គម តើយើងត្រូវឲ្យអ្វីខ្លះដល់សង្គម?

៤. យុវជនដែលមិនចេះលេបក្រួសខ្លះក្នុងរឿងស្នេហា គង់នឹងគេចមិនផុតពីវដ្តសង្សាឈឺចាប់ឡើយ។ តើហេតុអ្វីត្រូវលេបក្រួស? វដ្តសង្សាឈឺចាប់កើតឡើងលើយុវជនបែបណា ក៏ជាសញ្ញាបង្ហាញពីភាពមិនទៅមុខរបស់សង្គម។ រវល់តែវង្វេង និងឈឺចាប់រឿងមនោសញ្ជេតនាអវិជ្ជមាន គ្មានពេលវេលាឯណាគិតរឿងចំណេះដឹងខួរក្បាលទេ។ ទម្រាំនឹងជំងឺស្នេហានេះជាសះស្បើយ គឺត្រូវការពេលច្រើនណាស់។

៥. យើងមិនគួរស្តីបន្ទោសមនុស្សដែលក្បត់យើងឡើយ តែយើងត្រូវប្រើជីវិតរបស់ខ្លួនទាំងអស់ដើម្បីបង្កើតសង្គមមួយ ដែលមនុស្សទាំងអស់គ្នាចេះស្មោះត្រង់នឹងគ្នា។ មនុស្សម្នាក់អាចបោះបង់យើងចោល តែយើងមិនត្រូវបោះបង់មនុស្សទាំងអស់គ្នាក្នុងសង្គមចោលឡើយ។ រឿងឈឺចាប់ខ្លះ សម្តីបរិយាយមិនអស់ឡើយ៕

...............................
ប្រភព៖ ឡាំ លីម

1 comment: