Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Monday, August 6, 2018

#ទស្សនវិជ្ជានយោបាយប្លាតុង



១. បើនិយាយឱ្យមិនសូវពីរោះស្តាប់តាមទស្សនៈលីក្វាន់ យូ (Lee Kuan Yew) “ក្នុងប្រទេសកំពុងអភវិឌ្ឍន៍ សង្គមត្រូវការរបៀបដឹកនាំដែលធ្វើឱ្យប្រជាពលរដ្ឋមានវិន័យច្រើនជាងប្រជាធិបតេយ្យ”។ បើនិយាយឱ្យស្មោគគ្រោកបន្តិចទៀត “មិនសំខាន់ថាប្រជាធិបតេយ្យ ឬផ្តាច់ការទេ តែសំខាន់គឺ ការអភិវឌ្ឍន៍សង្គមជាចំាបាច់”។
២. ប្រជាធិបតេយ្យ គឺត្រូវការការចូលរួម។ ការចូលរួមដ៏មានប្រសិទ្ធភាពបំផុត គឺការចូលរួមប្រកបដោយចំណេះដឹង។ ប៉ុន្តែបើការចូលរួមខ្វះចំណេះដឹង គឺវានឹងប្រែក្លាយពាក្យប្រជាធិបតេយ្យទៅជាអាណាធិបតេយ្យវិញជាក់ជាពុំខាន។ កំហុសរបស់មេដឹកនាំ គឺប្រើរបៀបដឹកនាំផ្តាច់ការដើម្បីរក្សាអំណាចក្រុមខ្លួន ដើម្បីរក្សាផលប្រយោជន៍ក្រុមខ្លួន និងកំទេចក្រុមអ្នកប្រឆាំងដើម្បីអំណាចខ្លួន។
៣. របៀបនេះពុំខុសពីការរិះគន់របស់មេដឹកនាំសូវៀត នីគីតា គ្រុសឆេវ (Nikita Khrushchev) ទៅលើរបបដឹកនាំរបស់យូហ្សែប ស្តាលីន ទេ។ គ្រុសឆេវ បានរិះគន់ដោយប្រើពាក្យថា “Cult of Personality ឬការគោរពលើកជើងមេដឹកនាំ”។ តើរបៀបដឹកនាំរបស់ស្តាលីនមានលក្ខណៈដូចម្តេច? ខ្ញុំនៅចាំសម្តីរបស់ស្តាលីនដែលនិយាយថា “ប្រជាជនដែលបានទៅបោះឆ្នោត ពុំមែនជាអ្នកសម្រេចជោគវាសនារបស់ប្រទេសជាតិអ្វីនោះទេ តែអ្នកដែលរាប់សន្លឹកឆ្នោតទៅវិញទេ ដែលជាអ្នកសម្រេចរឿងគ្រប់យ៉ាងទាំងអស់”។
៤. ទស្សនវិទូក្រិក ប្លាតុង (Plato) អះអាងថា “មេដឹកនាំមានតួនាទីធ្វើឱ្យប្រជាជនរស់នៅក្នុងសេចក្តីសុខសុភមង្គល។ ដើម្បីដឹងថាអ្វីជាសុភមង្គល និងអ្វីជាអភមង្គល គឺត្រូវការសមត្ថភាពបញ្ញា និងសីលធម៌។ មានតែទស្សនវិទូ និងវិញ្ញូជនប៉ុនណោះ ដែលមានសត្ថភាព និងចំណេះដឹងពិតប្រាកដ។ ដូច្នេះ មនុស្សជាតិនឹងពុំអាចមើលឃើញការបញ្ចប់បញ្ហាសង្គមឡើយ លុះត្រាតែវិញ្ញូជនមកកាន់អំណាចនយោបាយ ឬអ្នកកាន់អំណាចនយោបាយក្លាយទៅជាវិញ្ញូជន”៕
“Mankind will never see an end of trouble until... lovers of wisdom come to hold political power, or the holders of power... become lovers of wisdom.” ― Plato
_____
សៀវភៅពិគ្រោះ៖ “The Politics Big Book, Big Ideas Simply Explained” និងសៀវភៅ “50 Politics Classics”
ប្រភព៖
ឡាំ លីម

0 comments:

Post a Comment