Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Saturday, August 4, 2018

សារះប្រយោជន៍របស់ប្រេងល្ង

សារះប្រយោជន៍របស់ប្រេងល្ង មានលទ្ធភាពធ្វើអោយប្រសើរឡើង ដល់ សក់ ស្បែក  ក៏ដូចជាធ្វើអោយឆ្អឹងរឹងមាំ កាត់បន្ថយសម្ពាធឈាម ធ្វើបេះដូងមានសុខភាពល្អ គ្រប់គ្រងការថប់អាម្មណ៍ ការធ្លាក់ទឹកចិត្ត ការពារកុំអោយសុខភាពចុះខ្សោយ ជួសជុលសុខភាពមាត់ធ្មេញ  ការពារជម្ងឺមហារីក ធ្វើអោយប្រើឡើងប្រព័ន្ធរំលាយអាហារ និងដំណើរការបស់វា កាត់បន្ថយការរលាក ។

ប្រេងល្ងគឺផលិតចេញពីគ្រាប់ល្ង ដែលគេដឹងដឹងតិចតួច ជាបន្លែដែលមានប្រេង  ប៉ុន្តែការពិត ប្រភេទបន្លែដែលផ្តល់មានសុខភាពល្អ ជាបន្លែដែលមានប្រេងដដៃទៀត ។ គ្រាប់ល្ងត្រូវបានគេដឹងថា មានឈ្មោះវិទ្យាសាស្រ្ត Sesamum indicum ដែលមានគ្រាប់តូចពណ៌លឿងត្នោត ដែលបានរកឃើញដំបូងបង្អស់នៅតំបន់អាហ្រិ្វចខា ប៉ុន្តែល្ងត្រូវបានគេយកមកដាំ នៅតំបន់ ឧបទ្វីបឥណ្ឌា ។ ប្រេងល្ង មានការកើនឡើងនូវប្រជាប្រិយភាព ក្នុងពេលថ្មីនេះ មិនត្រឹមតែ ថោកនោះទេ ក្នុងការចំរាញ់ ។ ទោះជាយ៉ាងណា ប្រេងល្ង គឺមានការទិញយ៉ាងច្រើន នៅពេលដែល ដែលគ្រាប់របស់វាបានទុំ ដែលមានន័យថា គ្រាប់របស់វាចេញពីសម្បក ។  ប្រេងល្ង អាចប្រើប្រាស់ ក្នុងការចម្អិនអាហារ ហើយភាពច្រើន ប្រើនៅតំបន់អាស៊ី ដែលមានដូចជា ប្រទេសចិន ប្រទេសជប៉ុន តំបន់អាស៊ីអាគ្នេយ៍ និង ក៍ដូចជា អាស៊ីខាងកើតផងដែរ ។
ប្រេងល្ងត្រូវបានគេប្រើប្រាស់ សម្រាប់ជាសកម្មភាព ប្រេម៉ាសាដោយសារវាមានឥទ្ធិពល ដល់ សាពាង្គកាយហើយវាក៏មានសារប្រយោជន៍ផងដែរ ដល់ស្បែក ។ ប្រេងល្ង មានសារប្រយោជន៍យ៉ាងខ្លាំង ទៅដល់សុខភាព ដែលប្រេងល្ង ត្រូវបានគេស្វែងរកយ៉ាងខ្លាំង ដែលជាតម្រូវការសម្រាប់ ផលិតផលកែសម្ភស ។ បញ្ហាធំចម្បង គឺការដំណើរប្រមូលផល ដែលគ្រាប់ល្ង គឺមានតម្រូវការ ជាប្រចាំក្នុងការផ្គត់ផ្គង់ ។ដូចនេះ មិនជៀសវាង  មូលហេតុផលិតផលប្រេងល្ងពិភពលោក មិនមានការឡើងខ្ពស់លើ ប្រេងបន្លែដទៃទៀត ថ្វីបើមានការរំពឹងទុកលើទិដ្ឋភាពសុខភាព ។ ការស្ញប់ស្ញែង លើចំនួនជាច្រើន នៃ វីតាមីន រ៉ែ សរីរាង្គ  និងសារធាតុមានប្រយោជន៍ដទៃទៀត នៅក្នុងប្រេងល្ង នេះជាហេតុដែល ត្រូវចាត់ទុកថាល្អសម្រាប់សុខភាព ។
សុខភាពសក់៖ ប្រេងល្ង ត្រូវបានគេប្រើប្រាស់ជាប្រពៃណី សម្រាប់ដែរក្សាសក់ ។ ប្រេងល្ងអាច ជួយអោយសក់ខ្មៅរលោង កាត់បន្ថយការជ្រុះសក់ ។ ម្យ៉ាងវិញទៀតប្រេងល្ង អាចប្រឆាំង និងឥទ្ធិពលបាតេរី អាចលុបបំបាត់  Pathogens ដែលអាចប៉ះពាល់ស្បែកក្បាលរបស់អ្នក ។
សុខភាពសក់៖ ប្រេងល្ងសម្បូរទៅដោយជាតិ ស័ង្គសី  ដែលជាធាតុរ៉ែមួយសំខាន់ ក្នុងសារពាង្គកាយ ។ ប្រេងល្ងអាច បង្កើនផាពរលោងនរបស់របស់ស្បែក ជួយកាតើបន្ថយ ការចេញអាច៍រុយនៃអាយុកាល កំចាត់នៅបញ្ហាស្បែកផ្សេងៗ មានដូចជា ភាពចាស់ជាងវ័យ ។ ប្រេងល្ងអាចត្រូវគេប្រើប្រាស់សម្រាប់ជា ក្រែមសម្រាបើការពារកម្តៅថ្ងៃ ពីព្រោះវាការពារស្រទាប់របស់ស្បែក ដែលជាវិធីសាស្រ្តផ្សេងៗ ក្នុងការពាររាងកាយ ពីសារធាតុខាងក្រៅ ឬ ជាតិពុល ដែលឆ្លងកាត់ស្បែក ។ សម្រាប់ប្រពៃណីមួយចំនួន ប្រេងល្ង ត្រូវបានគេប្រើប្រាស់ សម្រាប់ព្យាបាល ជម្ងឺផ្សិត ដែលកើតមានលើស្បែក ។ 
សុខភាពបេះដូង៖ ដូចទៅនិងប្រភេទរុក្ខជាតិប្រេងដទៃទៀតដែរ ប្រេងល្ងជួយអោយ អាហារមានឱជារសឆ្ងុយឆ្ងាញ់ ពីព្រោះវាមានជាតិអាស៊ីតខ្លាញ់ ។ ប្រេងល្ង ផ្ទុកនូវសារធាតុជាច្រើន របស់សាធាតុអាស៊ីត ខ្លាញ់ មានដូចជា Sasamol និង Sesamin  ។ នេះវាអាចរក្សាទុក រក្សាលំនឹង ក្នុងប្រព័ន្ធ cardiovascular និង រក្សាកំរិតក្លលេស្ទឺរ៉ល ទាប ។ ប្រេងល្ង អាចកាត់បន្ថយកំរិតជាតិក្លលេសស្ទឺរ៉ល ដែលរាងកាយមានរួចរាល់ ដូចនេះប្រេងល្ងវាអាច កាត់បន្ថយខ្លាញ់កកនៅក្នុងសសៃឈាម ។ នេះមានន័យថា អ្នកមានការការពារប្រសើរឡើង ពីជម្ងឺដាច់សសៃឈាមឈាមខួរក្បាល ប្រសិនអ្នកដាក់ប្រេងល្ង ក្នុងរបបអាហាររបស់អ្នក ។
ជួយការលូតលាស់ឆ្អឹង៖ គឹមានសារធាតុសំខាន់ជាច្រើន ដែលត្រូវបានគេរកឃើញក្នុងប្រេងល្ង ជាស្តែងមានដូចជា ទង់ដែង ស័ង្គសី និង កាស្យូម ។ សារធាតុបីប្រភេទទាំងនេះហើយដែលចូល រួមក្នុងដំណើរការ លូតឡាស់ឆ្អឹងក្នុងសាពាង្គកាយ មានន័យថា ដោយមានការរក្សានូវកំរិត ប្រេងល្ង សមរម្យ ក្នុងរបបអាហារ ។ អ្នកអាចជួយបង្កើន នូវអាត្រានៃការរីកលូតលាស់ឆ្អឹង ក៏ដូចជាការការបន្ងែមល្បឿន ដល់សុខភាពឆ្អឹងផងដែរ ។ នៅពេលដែលអ្នកចាស់ ប្រេងល្ង អាចជួយអ្នក អោយរួចផុតពី osteoporosis និង ភាពចុះខ្សោយ របស់ឆ្អឹង តាមអាយុកាល ។
ជម្ងឺមហារីក៖ ប្រេងល្ង អាចផ្ទុកនៅសារធាតិសរីរាង្គ ដែលហៅថា phytate ដែលតំណភ្ជាប់ដោយផ្ទាល់ ការកាត់បន្ថយការរីកដុះដាល នៃជម្ងឺមហារីក ។ ម្យ៉ាងវិញទៀត កម្រិតនៃម៉ាញេស្យ៉ូម នៅក្នុងប្រេងល្ង ជាធម្មតា ខ្ពស់ និងធាតុរ៉ែសំខាន់ ដែលមានតំណភ្ជាប់ ជម្ងឺមហារីក ។ សារធាតុកាស្យ៉ម មានអត្ថប្រយោជន៍ សម្រាប់បង្ការសញ្ញានៃជម្ងឺមហារីក ។
បកប្រែ និង រៀបរាងដោយ សាន សំណាង

0 comments:

Post a Comment