Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Saturday, August 4, 2018

ចង់ខ្លាំងត្រូវប្រឹងរហូត

១. ថ្មរមៀល ស្លែមិនកាន់ ហើយមនុស្សប្រឹងប្រែង តែងធ្វើដំណើរទៅមុខជានិច្ច។ ចង់ចេះឱ្យប្រឹងរៀន ចង់មានឱ្យប្រឹងរក។ ចង់ឆ្ងាញ់ឱ្យរកអន្លក់ បើចង់ស្រណុកឱ្យនឿយពីក្មេង។
២. អ្នករៀន បើឈប់រៀននិងឈប់សិក្សាបន្ថែម គឺនឹងក្លាយទៅជាខ្សោយវិញ។ អ្នកខ្លាំង បើហ៊ានតែបណ្តោយខ្លួនឈប់ប្រឹង គឺនឹងខ្សោយវិញ។ កំបិតដែលមិនសំលៀង គឺតែងរិលមុខកាប់មិនមុត។
៣. បើចង់ធ្វើជាមនុស្សខ្លាំង កុំគិតរឿងដែលមនុស្សធម្មតាគិត។ មនុស្សធម្មតាអានសៀវភៅមួយរយទំព័រ ក៏កើតចិត្តយល់ថាវែងណាស់។ មនុស្សខ្សោយ ធ្វើការ៧ម៉ោងក្នុងមួយថ្ងៃ ក៏កើតចិត្តគិតថាយូរណាស់។ មនុស្សខ្សោយ រស់នៅក្នុងស្ថានភាពលំបាកបន្តិចបន្តួច ក៏កើតចិត្តយល់ថាវេទនាណាស់។ មនុស្សខ្សោយ ពិបាកដឹកនាំជីវិតខ្លួនឯងទៅរកជោគជ័យ។ សង្គមដែលមានមនុស្សខ្សោយ គឺរឹងរឹតតែពិបាកអភិវឌ្ឍ អត់អ្វី អាចអត់បាន តែកុំអត់ឆន្ទៈ។ ខ្សោយអ្វីអាចខ្សោយបាន តែកុំខ្សោយកម្លាំងចិត្ត៕
ប្រភព៖ ឡាំ លីម

0 comments:

Post a Comment